At class
រាងតូចក្រោយពីឌឺដងរាងក្រាស់ហើយក៍ដើរចូលទៅក្នុងថ្នាក់ ស្រាប់តែឮអ្នកណាហៅឈ្មោះគេ" ថេយ៍ " ការហៅពីមាត់រាងក្រាស់ម្នាក់ រាងតូចក៍ងាកទៅរកប្រភពសំឡេង
" បងយ៉ុងជេ" រាងតូចរត់ទៅអោបរាងក្រាស់ដោយស្នាមញញឹម
" យ៉ាងមិចហើយ ពេលបងមិននៅមានអ្នកណាធ្វើបាបឯងទេ? " រាងក្រាស់សួរទៅអ្នកកំពុងតែអោបខ្លួនព្រមទាំងអង្អែលក្បាលគេថ្នមៗ
" មានអ្នកណាហ៊ានធ្វើបាបខ្ញុំទៅបើគេខ្លាចបងចង់អីហើយ ហិហិ " រាងតូចឆ្លើយព្រមទាំងសើច ព្រោះពិតមែនគ្មានអ្នកណាហ៊ានធ្វើបាបគេទេដោយសារបងគេម្នាក់នេះហើយ សកម្មភាពពួកគេធ្វើអោយអ្នកដែលមើលមកដូចជាជុងហ្គុកខឹងនឹងអន់ចិត្តមិនស្ទើរ ព្រោះរាងតូចរត់ទៅអោបនឹងញញឹមដាក់អ្នកផ្សេងមិនមែនជាគេ ពេលនៅជាមួយគេទៅមិនសប្បាយដូចនៅជាមួយម្នាក់នោះសោះ
{ Kang hyungje ជាប្រធានថ្នាក់មួយនេះ គេក៍សង្ហាមិនចាញ់ជុងហ្គុកប៉ុន្មានដែលតែទាស់ថាគេមិនចេះញញឹមទេគេជាមនុស្សមុខងាប់មិនចេះលេងសើច មុឺតម៉ាត់អ្នកណាក៍ខ្លាចគេដែល តែមានតែថេយ៉ុងទេដែលគេញញឹមដាក់គេមានអាយុបងថេជិត២ឆ្នាំចឹងបានថេហៅគេថាបង យ៉ុងជេស្រលាញ់ថេខ្លាំងណាស់អ្នកណាដែលប៉ះពាល់ថេគេមិនលើកលែងអោយទេ }
" ថេយ៉ុង"ការហៅរបស់រាងក្រាស់ធ្វើអោយអ្នកទាំងពីរងាកទៅរកគេ
" នេះជីមីនមិនទាន់យកលោកទៅស្រោចទឹកទៀតហេស៎?" រាងតូចនិយាយជាមួយរាងក្រាស់ទាំងមុខងាប់ខុសពីនិយាយជាមួយយ៉ុងជេ ធ្វើអោយជុងហ្គុកប្រែទឹកមុខជាស្រងូតស្រងាត់មានអារម្មណ៍ថាអន់ចិត្តនឹងរាងតូច
" នេះជាអ្នកណាថេយ៉ុង? " យ៉ុងជេសួរទៅថេយ៉ុងព្រោះគេមិនដែលឃើញជុងហ្គុក ដោយសារកាលពីម្សិញមិញគេឈប់មិនបានរៀន
" អ៎ គេជាសិស្សចូលថ្មីកាលពីម្សិលមិញ" ថេយ៉ុងនិយាយប្រាប់យ៉ុងជេដោយញញឹមជាប់
" រីករាយដែលបានស្គាល់ ខ្ញុំឈ្មោះខាង យ៉ុងជេ " រាងក្រាស់និយាយទាំងមុខងាប់របស់គេ ហើយលើកដៃដើម្បីចាប់ទុកជាមិត្តភាព
![](https://img.wattpad.com/cover/270097208-288-k470750.jpg)
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜