Part 8: កូនទន្សាយ

3.1K 203 1
                                    

នៅពេលនិយាយគ្នាដឹងរឿងអស់ហើយ ពួកគេក៍ទៅផ្ទះរាងខ្លួន ជុងហ្គុកក៍ជូនរាងតូចទៅផ្ទះ ចំណែកលាវជីងយ៉ុងជេជាអ្នកជូនមក

# At home Taehyung🏘️
" នេះបងមិនចូលលេងសិនទេហេស៎?" រាងតូចសួររាងក្រាស់នៅពេលមកដល់មុខផ្ទះគេ

" ថ្ងៃនេះអូនហត់ហើយទៅសម្រាកទៅថ្ងៃក្រោយបងនឹងចូលលេងម៉ាក់ក្មេង" រាងក្រាស់និយាយទាំងញញឹមយ៉ាងស្រស់ដាក់រាងតូច នឹងឆ្លៀតនិយាយអោយគេអៀនទៀត

" យើងរៀបការតាំងពេលណា?" រាងតូចសួរបកទៅរាងក្រាស់វិញ មើលចុះជាសង្សារគ្នាថ្ងៃនេះសោះសុទ្ធម៉ាក់ក្មេក

" បងហៅទុកអនាគតអោយហើយយ៉ាងណាអូនត្រូវតែជាកូនក្រមុំរបស់បង" រាងក្រាស់និយាយញញឹមមិនឈប់ពេលនឹកឃើញដល់ថ្ងៃបែបនោះ

" ស្រម៉ៃទៅ អូនមិនការជាមួយកូនក្មេងមុខដូចទន្សាយដូចបងទេ" រាងតូចនិយាយឌឺរាងក្រាស់ ថាគេមុខដូចទន្សាយ

" អ្នកណាក្មេងមុខទន្សាយ?" រាងក្រាស់ខិតទៅជិតមុខរាងតូច ហើយនិយាយនៅក្បែរត្រចៀកគេធ្វើអោយអ្នកស្តាប់ឡើងព្រឺសម្បុស ជុងហ្គុកអោនទៅកាន់តែជិតថ្ពាល់អ្នកម្ខាងទៀត តែគេបែរជាគេចមុខចេញ

" អឺ អូនទៅហើយណា" រាងតូចប្រញាប់លានៅពេលរាងក្រាស់រកថើបគេ រាងតូចនិយាយហើយក៍ប្រុងបើកទ្វារឡានចុះតែក៍ត្រូវឈប់នៅពេលរាងក្រាស់ហៅ

" ឈប់សិនថេយ៍ " ជុងហ្គុក

" ហឹម" ថេយ៉ុងងាកមកវិញ តែ

<សុឺត សុឺត> រាងក្រាស់អោនទៅថើបថ្ពាល់រាងតូចពីសុឺត ធ្វើអោយអ្នកត្រូវគេថើបឡើងរឹងខ្លួនស្តូក លើកដៃអង្អែលថ្ពាល់របស់ខ្លួនដែលកំពុងប្រែទៅជាក្រហមទុំដោយសារអៀននឹងរាងក្រាស់ដែលថើបគេ

" ក្រអូបមេះ" រាងក្រាស់និយាយនៅពេលបានស្រង់ក្លិនថ្ពាល់របស់រាងតូច

" មើលចុះពេលអៀនគួរអោយស្រលាញ់ណាស់ អនាគតប្រពន្ធអ្នកណាទេន៎" រាងក្រាស់និយាយព្រមទាំងចាប់ទាញថ្ពាល់រាងតូចលេងតិចៗ ព្រោះក្នាញ់ពេក

" ប្រពន្ធកូនទន្សាយ " រាងតូចនិយាយព្រមទាំងញញឹមយ៉ាងស្រស់ហើយបើកទ្វារចុះយ៉ាងប្រញាប់ខ្លាចរាងក្រាស់ចាប់ថើបទៀត

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now