At home Taehyung 🏘️
"អ្នកម៉ាក់!លោកប៉ា!កូនមកវិញហើយ"ថេយ៉ុងចូលដល់ក្នុងផ្ទះភ្លាមស្រែកហៅឪពុកម្តាយភ្លាម
"អ៎ ថេយ៍នេះកូនមកវិញហើយហេស៎?" អ្នកស្រីគីមសួរទៅកាន់កូនប្រុសដែលដើរចូលមកក្នុងផ្ទះ
" បាទ អ្នកម៉ាក់" ថេយ៉ុង
"ហើយអ្នកណាគេជូនមក ម៉ាក់រកអោយប៉ាទៅទទួលតែឥលូវកូនមកដល់ទៅហើយ"
" អឺ គឺមិត្តកូនជូនមក" ថេយ៉ុងឆ្លើយទាំងញញឹមដាក់ម្តាយតាមទម្លាប់របស់គេ
" អ៎ ក្មួយជីមីនហេស៎ ហើយកូនមិចហើយមានត្រូវត្រង់ណាទេ? " Mrs Kim សួរកូនដោយបារម្ភគាត់ដឹងថាគេជិះបុះឡានគេ ដោយសារថេយ៉ុងបានcall ប្រាប់អោយគាត់យកកង់ទៅធ្វើអោយផង
" កូនមិនអីទេអ្នកម៉ាក់ អ្នកជូនកូនមកមិនមែនជីមីនគឺមិត្តរបស់កូន ឥលូវកូនសុំទៅងូតទឹកផ្លាស់សំលៀកបំពាក់សិនហើយ ជុប ជុប" ថេយ៉ុងនិយាយហើយរត់ទៅថើបម៉ាក់គេបន្តិចបានដើរទៅបន្ទប់
" កូននេះ"
Skip
បន្តិចក្រោយថេយ៍រៀបចំខ្លួនរូចរាល់ ហើយក៍មកញុាំបាយជុំប៉ាម៉ាក់
" យ៉ាងមិចហើយកូនជើងល្អ អោយជិះម៉ូតូអត់ទេលូវឃើញទេ បុះគូទឡានគេមួយសូន្យ" លោកគីមនិយាយបែបលេងសើចនឹងកូនក្បាលរឹងរបស់គាត់ម្នាក់នេះ អោយជិះម៉ូតូមិនចង់ទេស្រលាញ់កង់នឹងដល់ហើយ
" បុះគូទឡានគេទុកជាការហាត់ប្រាណនឹងលោកប៉ា" រាងតូចឆ្លើយទៅឪពុកវិញមិនអោយចាញ់សម្តីអ្នកជាប៉ាទេ តែគេនិយាយលេងសើចតែប៉ុណ្ណោះ
"បានហើយប៉ាកូននេះឌឺដងគ្នាមើលតែក្មេងទៅកើត តោះឆាប់ញុាំបាយទៅទាន់ម្ហូបនៅក្តៅ" Mrs Kim និយាយកាត់ពេលឃើញឪពុកកូនមិនចាញ់គ្នាបែបនេះ
ក្រោយពីញុាំបាយហើយថេយ៍ក៍ឡើងទៅបន្ទប់អង្គុយធ្វើលំហាត់ ស្រាប់តែទូរស័ព្ទរបស់គេរោទ៍ឡើង
<រឺង~រឺង >
គេក៍យកមកមើលឃើញថាលេខអ្នកណាមិនដឹងគេមិនដែលស្គាល់
" អាឡូជម្រាបសួរបាទ ខ្ញុំថេយ៉ុងកំពុងនិយាយ" ថេយ៉ុងលើកទូរស័ព្ទឡើងនិយាយយ៉ាងត្រឹមត្រូវ
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜
