Part 23: ចង់ញ៉ាំអូន

1.8K 138 0
                                    

@ភូមិគ្រឹះផាក
" អាឡូអ្នកបង " អ្នកស្រីចននិយាយតាមខ្សែទូរស័ព្ទទៅអ្នកម្ខាងទៀត

( អ្នកអូនរវល់ទេ បងមានរឿងត្រូវនិយាយបន្តិច) អ្នកស្រីគីមនិយាយ

" ចា៎ មិនរវល់ទេ អ្នកបងមានការអ្វីហេស៎? " អ្នកស្រីចន

( គឺរឿងកូនៗរបស់យើង )

" ចា៎ ខ្ញុំកំពុងតែពិបាកចិត្តរឿងនេះផង " អ្នកស្រីចននិយាយ

( ចុះអ្នកអូនដឹងរឿងរបស់ក្មួយជុងហ្គុកនឹងថេយ៍ទេ?) អ្នកស្រីគីម

" រឿងជុងហ្គុកនឹងក្មួយថេយ៍ហេស៎? ខ្ញុំមិនដឹងទេមានរឿងអីមែនទេអ្នកបង?" អ្នកស្រីចនសួរទាំងឆ្ងល់

( គឺរឿងក្មួយជុងហ្គុកនឹងថេយ៍ស្រលាញ់គ្នា)

" នេះអ្នកបងនិយាយថាមិចនឹង? ខ្ញុំស្តាប់មិនយល់ទេកូនជុងនឹងក្មួយថេយ៍ស្រលាញ់គ្នាហេស៎?" អ្នកស្រីចននិយាយទាំងភ្ញាក់ផ្អើល

( ចា៎ កូនថេយ៍ជាអ្នកប្រាប់បងដោយផ្ទាល់ គេសុខចិត្តចេញពីផ្ទះដើម្បីស្រលាញ់គ្នាជាមួយក្មួយជុងហ្គុកទៀតផង ) អ្នកស្រីគីម

" ដល់ថ្នាក់នេះឬ? ខ្ញុំសឹងតែមិនជឿួទេ បែបនេះសោះទើបជីរីនសុំបញ្ឈប់ពិធីរៀបការ។ តែថាពេលនេះជុងហ្គុកក៍មិននៅផ្ទះដែរ"

( អ្នកអូនគិតថាអាចឬអត់ដែលពួកគេកំពុងនៅជាមួយគ្នា)

"ខ្ញុំគិតថាអាចណា បើពួកគេដូចអ្នកបងនិយាយមែន"អ្នកស្រីចន

( បងមិនយល់ស្របជាមួយរឿងនេះនោះទេ ចុះអ្នកអូនគិតយ៉ាងមិច)

" ខ្ញុំក៍មិនយល់ស្របដូចគ្នា ពួកគេជាប្រុសបើស្រលាញ់គ្នាបែបនេះ កិតិ្តយសមុខមាត់យើងប្រាកដជាអាប់អោនមិនខាន "

( បងបានគិតរួចហើយ បងមានវិធីមួយដែរអាចបំបែកពួកគេបាន អ្នកអូនត្រូវជួយបង ) អ្នកស្រីគីម
( វិធីអីនឹងអ៊ំ🙄)

" ខ្ញុំប្រាកដជាជួយអ្នកបងហើយ អ្នកបងឆាប់ប្រាប់មកថាគួរធ្វើបែបណា"

( បែបនេះណា........... អ្នកអូនយល់ទេ? ) អ្នកស្រីគីមរៀបរាប់ប្រាប់អ្នកស្រីចន

" ចា៎យល់ ពិននេះមិនពិបាកសម្រាប់ខ្ញុំទេ"

( ថ្ងៃស្អែកយើងចាប់ផ្តើមគំរោង ពេលនេះទុកអោយពួកគេសប្បាយសិនចុះ ) អ្នកស្រីគីម

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now