Part 33 : ប្រុសក្មេង ミ●﹏☉ミ

2.3K 134 0
                                        

    បន្ទាប់ពីប្រកែកគ្នាមួយសន្ទុះ  ទើបរាងតូចនាំរាងក្រាស់ទៅងូតទឹក ព្រោះគេរអ៊ូថាក្តៅស្អុះពេក ។

   ថេយ៉ុងកាន់ដៃជុងហ្គុកចូលក្នុងបន្ទប់ទឹក ហើយរកកន្លែងអោយគេអង្គុយសិន ទើបខ្លួនទៅលាយទឹកក្តៅគេបន្តិចព្រោះអាកាសធាតុត្រជាក់គេអាចរងារ ។

"អូនបែរទៅក្រោយ ហើយបងដោះខោអាវខ្លួនឯងទៅ ហើយចូលក្នុងអាងទឹកនឹងទៅណា អូនលាយទឹកក្តៅអោយហើយ " ថេយ៉ុងនាំរាងក្រាស់មកដល់អាងទឹកដើម្បីនាយចូលខ្លួនឯង

" អូនជួយដោះអោយបងតិចមកមិនបានទេហ៎ ហើយជួយនាំបងចូលក្នុងអាងទឹកតិចទៅ បងមើលមិនឃើញទេ " ជុងហ្គុកគិតឃើញគំនិតកំហូសឡើងមក តាមពិតទៅគ្រាន់តែដោះខោអាវហើយចូលអង្គុយត្រាំក្នុងទឹកនេះគេធ្វើបានទោះមើលមិនឃើញក៍ដោយ បើរាងតូចនាំមកប៉ះនឹងអាងទៅហើយ តែគេចង់អោយរាងតូចធ្វើអោយ

" អត់ទេ កុំមកចង់ខ្សែលើដាក់អូន ប្រយ័ត្នអូនកាត់ចោលមែនទៅ " គ្រាន់តែឮសម្តីនាយក៍ដឹងថានេះគេក្បាលខូចចង់ធ្វើបាបគេមិនខាន ដឹងហើយឮហើយថាពេលគេឃើញរូបរាងនាយនៀក ដឹងតែអៀនឡើងក្រហមមុខហើយ គេត្រូវប្រញាប់គម្រាមអោយហើយ

" បងធ្វើខ្លួនឯងក៍បាន អូនចូលចិត្តតែគម្រាមកាត់អានឹងចោលរហូត បើកាត់ចោលហើយបានអីធ្វើអោយអូនស្រួលទៀតទៅហឹម " ជុងហ្គុកឆ្លើយនឹងរាងតូចឡើងច្រលើម រាងតូចខឹងឡើងក្តៅមុខភាយៗហើយ សង្សារគេនេះហេតុអីឥលូវក៍ឈ្លើយខ្លាំងម្លេះ

" បង..អាយ!!! " រាងតូចរកស្រែកជេរាងក្រាស់តែក៍ស្រែកចាចពេលរាងក្រាស់ស្រាតខោចេញនៅមុខគេ រាងតូចប្រញាប់លើកដៃបិទភ្នែកបែរមុខចេញ ឮសំឡេងស្រែករបស់រាងតូចហើយ ធ្វើអោយរាងក្រាស់សើចឡើងទាំងពេញចិត្ត  គេដឹងថារាងតូចប្រាកដជាជេគេមិនខាន គេក៍ប្រញាប់ស្រាតខោភ្លាមអោយរាងតូចស្រែកស្ទើរបែកបន្ទប់ទឹក

" អូនស្រែកអីនឹង? " ជុងហ្គុកធ្វើជាសួរទៅរាងតូចទាំងដឹងហើយថាគេស្រែកព្រោះអី

" ប្រុសចង្រៃ ហេតុអីក៍មកស្រាតខោមុខអូនបែបនេះ មាយាទបងទៅណាអស់ហើយ " ស្រែកជេរាងក្រាស់គ្មានប្រណី ខឹងណាស់មើលគេធ្វើចរឹកចុះសមអោយគេជេដែលទេ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Wo Geschichten leben. Entdecke jetzt