Part 32 : ហួងហែង!!!

2.1K 139 0
                                    

____ Morning ☀️____
    ព្រះអាទិត្យចាំងពន្លឺចូលក្នុងបន្ទប់អ្នកជំងឺ ដែលមានកម្លោះស្តើងក្រាស់២នាក់កំពុងអោបគ្នាយ៉ាងស្អិត រមួលចូលគ្នាដូចខ្លួនតែមួយទៅហើយ

" ហ៊ឹម " ដោយសារពន្លឺចាំងភ្នែកខ្លាំងពេក ក៍បង្ខំអោយរាងតូចថេយ៉ុងបើកភ្នែកឡើងទាំងមិនចង់ គ្រាន់តែបើកភ្នែកឡើងមកក៍ស្រស់ស្រាយតែម្តងនៅពេលបើកភ្នែកមកឃើញមនុស្សជាទីស្រលាញ់មុនគេ

" សុឺត " ថេយ៉ុងគេងសម្លឹងមើលរង្វង់មុខស្រស់សង្ហារបស់រាងក្រាស់មួយសន្ទុះ ទើបអោនទៅថើបមាត់នាយបន្តិច ហើយក៍ងើបចូលបន្ទប់ទឹក

   បន្ទាប់ពីរាងតូចចូលបន្ទប់ទឹកបាត់ ជុងហ្គុកក៍ភ្ញាក់លើកដៃរាវរករាងតូចដែលគេងក្បែរកាលពីយប់ តែមិនឃើញ ទើបងើបឡើង

" ថេយ៍ហា៎ ថេយ៍ អូននៅឯណា ?" ជុងហ្គុកខំប្រឹងដើរទប់ជញ្ជាំងរាវពេញនឹងដើម្បីរករាងតូច ហៅហើយនៅមិនឮឆ្លើយតបទៀត

ក្រាក

   អ្នកគ្រូពេទ្យស្រីដើរចូលមក តែមិនមែនពេទ្យលើកមុនទេ ព្រោះតែនាងខ្លាចលែងហ៊ានមកទៀតហើយ ទើបអោយអ្នកផ្សេងមកជំនួស

" ថេយ៍ ថេយ៍ ជាអូនមែនទេ ? " នៅពេលឮសំឡេងបើកទ្វារ ជុងហ្គុកលើកដៃទៅប៉ះៗគ្រូពេទ្យនោះដោយសារគិតថាជាថេយ៍ទើបតែមកពីខាងក្រៅ  ចំណែកអ្នកគ្រូពេទ្យបាននាយកម្លោះសង្ហាប៉ះ មិននិយាយអីមួយម៉ាត់ បែរជាឈរស្ងៀមអោយនាយប៉ះទាំងញញឹម ( កាថេចេញមកបត់កឥលូវហើយ 🥴)

" នេះ នាំគ្នាធ្វើអីនឹង? " ថេយ៉ុងនៅពេលឮសំឡេងជុងហ្គុកហៅឈ្មោះក៍ប្រញាប់ស្លៀកពាក់ចេញមកវិញ តែចេញមកឃើញជុងហ្គុកលើកដៃស្ទាប់ដៃគ្រូពេទ្យស្រីនោះ ព្រមទាំងហៅឈ្មោះគេ តែអ្នកគ្រូពេទ្យបែរជាឈរញញឹមស្ងៀមទៅវិញ

" ថេយ៍ ថេយ៍ នេះអូននៅឯណា ហើយម្នាក់នេះជាអ្នកណា ? " នៅពេលឮសំឡេងតូចភ្លាម រាងក្រាស់ប្រញាប់ដកដៃចេញភ្លាម ព្រោះអាចដឹងថានាងមិនមែនថេយ៍ទេ

" អូននៅទីនេះ ហើយអ្នកដែលបងប៉ះមិញជាគ្រូពេទ្យទេ" ថេយ៉ុងដើរមកកាន់ដៃគេ ហើយនិយាយយ៉ាងស្រទន់ទៅកាន់នាយ តែបាច់មើលមុខនឹងភ្នែកទេកំពុងសម្លក់អ្នកគ្រូពេទ្យនោះចង់ជ្រុះទៅហើយ:-! 

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now