Part 11: បារម្ភ

1.9K 160 0
                                    

ក្រោយពីទិញការ៉េមអោយរាងតូចហើយ នាយកម្លោះកាន់ការ៉េមមកវិញទាំងញញឹម តែត្រូវបាត់ទៅវិញនៅពេលមិនឃើញមនុស្សជាទីស្រលាញ់

" ថេយ៍! នេះអូននៅឯណា? " រាងក្រាស់ងាកមើលឆ្វេងស្តាំរកមើលសង្សាររបស់ខ្លួនតែមិនឃើញ តើគេទៅណាទៅ?

" ថេយ៍ហា៎ កុំលេងចឹងណាឆាប់ចេញមកបងមិនចូលចិត្តអោយអូនលេងចឹងទេ" រាងក្រាស់នៅតែខំស្រែករករាងតូចដោយគិតថាគេអាចលេងជាមួយនឹងខ្លួន។ នៅពេលដែលស្រែកយូហើយនៅតែមិនឃើញរាងតូចចេញមក អារម្មណ៍ភ័យបារម្ភក៍មានឡើង

" ថេយ៍ តើអូននៅឯណា?" រាងក្រាស់និយាយព្រមទាំងទម្លាប់ការ៉េមក្នុងដៃចោលហើយរត់ដើររករាងតូច។ ពេលនេះគេធ្វើអ្វីមិនត្រូវទេនៅពេលមនុស្សដែលនាយស្រលាញ់បាត់ទៅភ្លាមៗបែបនេះ ។

" ថេយ៍ អូនឆាប់លើកទូរស័ព្ទទៅបងសុំអង្វរ " រាងក្រាស់និយាយទាំងភ័យនៅពេលរាងតូចមិនលើកទូរស័ព្ទរបស់ខ្លួន ពេលនេះគេភ័យនឹងបារម្ភពីរាងតូចខ្លាំងណាស់គេចង់តែស្រែកយំទេ

Skip
រាងតូចម្នាក់កំពុងដើរចេញពីហាងលក់របស់អនុស្សាវរីយ៍ដោយដៃមានកាន់ខ្សែរកគូស្នេហ៍ព្រមទាំងញញឹមជាប់។ នៅពេលជុងហ្គុកទៅបាត់ ថេយ៉ុងបានងាកទៅឃើញហាងលក់របស់អនុស្សាវរីយ៍ ដែលរាងនៅឆ្ងាយពីនេះបន្តិចដែល តែគេចង់ទៅមើលរបស់ខ្លះៗ ដោយឃើញរាងក្រាស់ឈរទិញការ៉េមមានមនុស្សច្រើនដែល ទើបសំរេចចិត្តដើរទៅមើលរបស់ក្នុងនោះបន្តិច ចៃដន្យអីគេឃើញខ្សែករគូស្នេហ៍ស្អាតៗ គេក៍ទិញ។

<រុឺត~រុឺត > សំលេងទូរស័ព្ទរាងតូចក៏បន្លឺឡើង ក៍ឃើញលេខអ្នកជាសង្សារគេក៍ចុចដើម្បីលើកតែទូរស័ព្ទរបស់គេស្រាប់រលត់បាត់

" ចង្រៃយ៍ មកអស់ថ្មអីណា យើងគួរត្រូវប្រញាប់ទៅពេលនេះប្រហែលជុងគេកំពុងតែរកយើងហើយបានគេcall មកបែបនេះ" រាងតូចនិយាយហើយក៍ប្រញាប់ដើរទៅរករាងក្រាស់ ( ទៅលឿងទៅថេបុិនោះយំលូវហើយ😂)

នៅពេលដើរសុខៗ រាងតូចក៍ងាកទៅឃើញលោកយាយចាស់ម្នាក់កំពុងត្រូវមនុស្សប៉ុន្មានអ្នកវៃធ្វើបាបយ៉ាងគួរអោយអាណិតតែអ្នកក្បែរនោះបែបជាគ្មានអ្នកហ៊ានចូលទៅជួយទៅវិញ ដោយឃើញបែបនេះគេមិនអាចដើរហួសបានឡើយ គេក៍ចូលទៅជួយ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now