Part 28 : បងកុំគេងយូពេកណា

1.9K 146 0
                                    

    ក្រោយពីអង្គុយរង់ចាំអស់រយះពេលយូរ ទីបំផុតគ្រូពេទ្យក៍ដើរចេញមកពីបន្ទប់ ICU ធ្វើអោយប្រញាប់ប្រញាល់សួរគ្រូពេទ្យ

" គ្រូពេទ្យ តើគេយ៉ាងមិចហើយ? " ថេយ៉ុងស្ទុះទៅចាប់ដៃគ្រូពេទ្យសួរ ដោយអន្ទះសាចង់ដឹងថារាងក្រាស់យ៉ាងមិចហើយ

" ខ្ញុំមិនដែលធ្លាប់ជួបរឿងបែបនេះទេ អភូតហេតុច្បាស់ណាស់ ខ្ញុំទើបតែជួបទេមនុស្សដែលស្លាប់ទៅហើយ ស្រាប់តែមានដង្ហើមឡើងវិញបែបនេះ ពេលនេះអ្នកជំងឺផុតពីគ្រោះថ្នាក់ហើយ សុំអបអរសាទរផង ខាងយើងបញ្ជូនអ្នកជំងឺទៅបន្ទប់ធម្មតាហើយ ប៉ុន្តែ ខាងយើងមិនទាន់ដឹងនោះទេថា នៅពេលណាអ្នកជំងឺដឹងខ្លួន គឺយើងចាំមើលតាមកម្លាំងកាយចិត្តរបស់អ្នកជំងឺ បើគេរឹងមាំប្រាកដជាឆាប់ដឹងខ្លួន " គ្រូពេទ្យនិយាយ ការមានដង្ហើមវិញរបស់នាយក្រាស់ធ្វើអោយរាងតូចរំភើបជាខ្លាំង ចំណែកគ្រូពេទ្យភ្ញាក់ផ្អើលឡើងពេញមន្ទីរពេទ្យ។

" បែបនេះប្រហែលជាយូរប៉ុន្មានដែលទើបកូនខ្ញុំដឹង ខ្លួន? " លោកចនសួរទៅគ្រូពេទ្យ ចំណែកអ្នកស្រីចនវិញសន្លប់មិនទាន់ដឹងខ្លួននៅឡើយ នៅគេងដាក់សុីរ៉ូម មកពីគាត់រន្ធត់ចិត្តពេក។

" បើអ្នកជំងឺរឹងមាំ២ទៅ៣ថ្ងៃគឺអាចដឹងខ្លួនហើយ តែបើមិនសូវរឹងមាំអាចចូលខែ ឆ្នាំ អីបែបនេះ " គ្រូពេទ្យ

" គេមិនមានប៉ះពាល់អីទៀតទេមែនទេ ?" លោកចន

" មាន ប៉ុន្តែចាំពេលអ្នកជំងឺដឹងខ្លួនសិន ទើបយើងអាចដឹងថាវាយ៉ាងមិច បើអស់អីហើយខ្ញុំសុំទៅសិនហើយ សាច់ញាតិអាចទៅមើលអ្នកជំងឺបាន " គ្រូពេទ្យញញឹមបន្តិចហើយដើរចេញទៅ

ថេយ៉ុងក៍ដើរទៅមើលជុងហ្គុក នៅពេលបើកទ្វារចូលមកបង្ហាញអោយឃើញ រាងក្រាស់ដេកស្ងៀមដោយដៃជាប់សុីរ៉ូម ដាក់អុកសុីសែន ក្បាលរុំបង់ពណ៌ស

" ជុង បងឈឺខ្លាំងទេ? " ថេយ៉ុងចាប់កាន់ដៃគេ នឹងលើកមកថើបតិចៗ គេដឹងថានាយឈឺ តែគេឈឺជាងនាយទៅទៀតពេលឃើញមនុស្សដែលខ្លួនស្រលាញ់មកគេងសន្លប់បែបនេះ

" អរគុណបងណាស់ជុង ដែលបងមិនទុកអូនចោល អរគុណណាស់ដែលបងមិនក្បត់សន្យាថានឹងនៅក្បែរអូន " ថេយ៉ុងនិយាយទាំងញញឹមលាយទឹកភ្នែក ថើបដៃនាយក្រាស់ថើរៗ ប៉ុន្មានម៉ោងមុននេះគេស្ទើរតែសម្លាប់ខ្លួនទៅតាមនាយទៅហើយ សំណាងដែលមានយ៉ុងជេទៅជួយ កុំអីគេទៅវិញទេដែលជាអ្នកទៅចោលរាងក្រាស់នោះ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now