Part 12 : គូដណ្តឹង!!!

2K 152 0
                                    

បន្ទាប់ពីថតរូបរួចរាល់ហើយ គូស្នេហ៍ទាំងពីរបានដើរកាន់ដៃគ្នាដើរលេងបន្ត

" ជុងហា៎"

" បាទ "

" អូនឃ្លាន " រាងតូចនិយាយទាំងធ្វើមុខកំសត់

" ចឹងយើងទៅញុាំអីទៅល្អទេ" រាងក្រាស់ងាកមកនិយាយជាមួយអ្នកជាសង្សារ

" ល្អណាស់ ចឹងយើងទៅញុាំនៅទីនោះទៅ" រាងតូចនិយាយទាំងចង្អុលទៅតូបលក់អាហារតាមផ្លូវ ដែលនៅក្បែរនោះ

" តោះទៅចឹង " រាងក្រាស់និយាយព្រមទាំងកាន់ដៃរាងតូចទៅទីនោះ។

" អ៊ំអោយមីគោលហិលចានធំពីរចាន ប្រហិត១០ចង្កាក់ បុកល្ហុងពីចាន នឹងកូកាពីកំប៉ុងណា" រាងតូចថេយ៉ុងប្រាប់ទៅអ៊ំអ្នកលក់ ( ម្ហូបដូចខ្មែរដែល😂😒)

" ចា៎ ចាំបន្តិចណាក្មួយទៅរកកន្លែងអង្គុយសិនទៅ" អ៊ំអ្នកលក់និយាយទាំងញញឹមដាក់ពួកគេតិចៗ

" តោះជុង យើងទៅរកកន្លែងអង្គុយទៅ " ហើយពួកគេចូលទៅអង្គុយតុមួយក្បែរនោះ

" អូនកំពុងមានជំងឺក្រពះហេតុអីក៍កម្មងមីគោលហិលហឹម?" នៅពេលអង្គុយភ្លាមរាងក្រាស់ក៍សួរទៅរាងតូចភ្លាម គេសួរព្រោះបារម្ភមិនចង់អោយថេយ៉ុងញុាំអ្វីដែលប៉ះពាល់សុខភាព

" មិនអីទេណា យូៗញុាំម្តងនឹង "

" ម្តងនឹងវាអាចធ្វើអោយអូនឈឺណាដឹងទេ" រាងក្រាស់ប្រាប់រាងតូចទាំងបារម្ភ ម្តងក៍ដោយចុះបើឈឺឡើងមកនោះនាយបារម្ភស្លាប់មិនខានទេ

" អូនមិនខ្លាចឈឺទេ បើឈឺក៍មានបងនៅមើលថែដែល" រាងតូចនិយាយព្រមទាំងញញឹម

" មើលសម្តីចុះ អ្នកណាមិនលង់ស្រលាញ់ចប់ហើយ " រាងក្រាស់និយាយទាំងសើច បើសម្តីបែបនេះនាយមិនទន់ចិត្តយ៉ាងមិច ។
មួយសន្ទុះក្រោយមកអាហារក៍មកដល់

" ព្រះ ហើយអូនកម្មងច្រើនយ៉ាងនេះហេស៎?" រាងក្រាស់មើលទៅអាហារឡើងពេញតុ ស្លាប់ហើយគេមិនស្មានថាពេញតុបែបនេះទេ

" បងខ្លាចអស់លុយហ៎?"

" បងមិនខ្លាចទេរឿងលុយនោះ ខ្លាចតែអូននឹងញុាំអស់ដែលហេស៎? " ពិតហើយរឿងលុយគ្មានអីត្រូវឲគេខ្លាចទេ ខ្លាចតែសំណប់ចិត្តគេញុាំមិនអស់ទៅវិញទេ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now