@ __Taekook__
"អូនមិនជឿ តាមពិតទៅបងចង់ទៅរកមីស្រីអស់នឹង ហុឹក~ហុឹក" រាងតូចនៅបន្តស្រក់ទឹកភ្នែកក្លែងក្លាយដាក់អ្នកជាសង្សារ
" ថេយ៍ហា៎ កុំយំអីណាបងសុំអង្វរ អូនយំបែបនេះវាធ្វើអោយបងពិបាកក្នុងខ្លួនណាស់ បងសុំទោសណា បងធ្វើលេងពិតមែន អូនចង់អោយបងធ្វើអីក៍បានអោយតែអូនឈប់យំនឹងបាត់ខឹងបង" ជុងហ្គុកមិនអាចទ្រាំមើលទឹកភ្នែកមនុស្សជាទីស្រលាញ់ទៀតទេ គេលត់ជង្គង់ក្បែររាងតូចព្រមនិយាយទាំងភ្នែករលីងរលោង ធ្វើអោយអ្នកម្ខាងទៀតក៍ផ្ទុះសំណើចឡើងដោយទប់មិនជាប់
" ហាសហា ចាញ់បោកអូនហា៎ " ថេយ៉ុងសើចឡើង នៅឆ្លៀតនិយាយឌឺរាងក្រាស់ទៀត
" នេះអូនបោកបងហេស៎ ?" នៅពេលឮគេនិយាយបែបនេះ ជុងហ្គុកក៍ដឹងភ្លាមថាគេកំពុងចាញ់បោកមនុស្សចាស់ក្បាលខូចម្នាក់នេះហើយ
" ខ្មាសគេហា៎ ចាញ់បោកគេហា៎" ថេយ៉ុងនិយាយឌឺអ្នកម្ខាងទៀត ហើយក៍រត់នៅពេលឃើញអ្នកម្ខាងទៀតកំពុងបំរុងមកចាប់គេ
" ឈប់ភ្លាមថេយ៍ អូនក្បាលខូចណាស់ បងគួរតែចាត់ការអូនចេញម្តង ឈប់កុំរត់ " ជុងហ្គុករត់ដេញតាមថេយ៉ុងពេញបន្ទប់ ចំណែកឯថេយ៉ុងវិញក៍ពូកែរត់ទៀត រត់ឡើងលើពូកផង សាឡុងផង ដូចស្វាយ៉ាងចឹង ចំណែករាងក្រាស់នេះភ័យម្តងៗខ្លាចរាងតូចភ្លាត់ស្នៀកទាក់ជើងអស់ធ្មេញទៅចប់បណ្តោយ ( គេលេងអីនឹង សុំលេងដែលមកហី😂😒)
"ចាប់មក ចាប់មក ចាប់អូនអោយបានទៅ អ៊ែកៗ"ថេយ៉ុងរត់បណ្តើរឆ្លៀតងាកមកឌឺដងរាងក្រាស់ថែមទៀត
" ចាំមើលតាសបងចាប់បានណា" ជុងហ្គុកនិយាយទាំងក្នាញ់។ ពួកគេរត់ដេញចាប់គ្នាមួយសន្ទុះ
" អូយថេយ៍ បងហត់ណាស់ ឈប់ហើយ" ជុងហ្គុកឈរស្ងៀមក្បែរគ្រែ នឹងលើកទង់សរសុំចុះចាញ់
" អើយ អូនក៍ហត់ដែរ បងឯងនេះដេញអូនមិនឈប់ អូនរត់ចង់ដាច់ខ្យល់" ថេយ៉ុងក៍ឈប់រត់ហើយមកឈរដកដង្ហើមអោយស្រួលបួលនៅក្បែររាងក្រាស់
" ចាប់បានហើយ អូនរត់លែងរួចហើយពេលនេះ" នៅពេលឃើញរាងតូចភ្លេចខ្លួន ជុងហ្គុកក៍ស្ទុះទៅអោបគេជាប់ តាមពិតគេមិនបានហត់ទេ តែគ្រាន់តែប្រើល្បិចជាមួយនឹងថេយ៉ុង បើមិនចឹងទេត្រូវរត់ដេញចាប់គេយូរទៀត
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜