Part 5: សារភាព

2.9K 238 1
                                    

បន្ទាប់ពីចេញដំណើរពីសាលារៀនមក ជុងហ្គុកក៍បានចូលទិញរបស់ខ្លះដើម្បីយកទៅផ្ញើម៉ាក់របស់ថេយ៍ ទោះថេយ៍ហាមមិនអោយទិញក៍គេមិនស្តាប់
(ប្រូហ្គុកយកចិត្តម៉ាក់ក្មេកហ៎😂)។ពួកគេបានមកដល់ផ្ទះរបស់ថេយ៉ុង

# home Taehyung 🏘️

" អ៎ មកហើយអីកូន" លោកស្រីគីមចេញមកទទួល

" បាទ អ្នកម៉ាក់ នេះហើយជាមិត្តរបស់កូនជុងហ្គុក" រាងតូចនិយាយព្រមទាំងណែនាំរាងក្រាស់ប្រាប់ម៉ាក់គេ

" ជម្រាបសួរអ៊ំស្រី ហើយនេះជារបស់ផ្ញើបន្តិចបន្តួចរបស់ខ្ញុំ " ជុងហ្គុកនិយាយព្រមទាំងលើកកន្រ្តកផ្លែឈើដែលគេទិញមកទាំងញញឹមដាក់គាត់

" ចា៎អរគុណក្មួយ ថ្ងៃក្រោយមិនបាច់ទិញអ្វីមកក៍បានដែល តោះចូលមកខាងក្នុងសិនមក" លោកស្រីគីមបានហៅពួកគេអោយចូលទៅក្នុងផ្ទះ

" បងប្រុស!" សម្លេងស្រីតូចម្នាក់បានហៅអ្នកជាបង

" លាវជីង !" អ្នកទាំងពីរស្រែកព្រមគ្នានៅពេលបានឃើញជាអ្នកណា

" ជុងហ្គុក !" ស្រីតូចភ្ញាក់ផ្អើលនឹងវត្តមានរបស់ជុងហ្គុក ហេតុអីនាយមកនៅទីនេះ

" បងនឹកឯងណាស់ប្អូនក្បាលខូច " ថេយ៉ុងចូលទៅអោបនាងតូចដោយការនឹករលឹក

" ខ្ញុំក៍នឹកបងដែល" លាវជីងអោបថេយ៉ុងវិញទាំងញញឹម ព្រោះខានជួបបងប្រុសម្នាក់នេះយូហើយ

{ Kim livjing ត្រូវជាប្អូនស្រីជីដូនមួយរបស់ថេយ៉ុង នាងជាកូនរបស់namjoon នឹង Jim នាងរស់នៅប៊ូសាន ផ្ទះរបស់នាងនឹងជុងហ្គុកនៅជិតគ្នាលាវជីងនឹងជុងហ្គុកជាមិត្តនឹងគ្នាតាំងពីរតូចមកហើយ លាវជីងអាយុស្មើនឹងជុងហ្គុកដែល}

" លាវជីងហេតុអីក៍ឯងមកទីនេះបាន?" រាងក្រាស់សួរទៅនាងតូចដោយចម្ងល់

"នេះអ្នកទាំងពីរស្គាល់គ្នាហេស៎?" ថេយ៉ុងសួរព្រមទាំងមើលមុខពួកគេឆ្លាស់គ្នា

" ចា៎ នៅប៊ូសានយើងទាំងពីរនៅផ្ទះជិតគ្នាហើយក៍ជាមិត្តរបស់ខ្ញុំតាំងពីក្មេងដែលបងប្រុស" នាងតូចនិយាយប្រាប់អ្នកជាបងញញឹមយ៉ាងស្រស់ ព្រោះនាងជាមនុស្សរួសរាយ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ