Morning 🌄
#ខនដូ
@ __Taekook___
ពន្លឺព្រះអាទិត្យបញ្ចាំងចូលបន្ទប់គូស្នេហ៍មួយគូ ដែលកំពុងគេងអោបគ្នាយ៉ាងស្អិតរមួត ។ ត្របក់ភ្នែករបស់ជុងហ្គុកក៍កម្រើកឡើង ដោយសារពន្លឺវាចាំងភ្នែករំខានដំណេករបស់គេ នាយកម្លោះបើកភ្នែកមកក៍ញញឹមនៅពេលឃើញមនុស្សជាទីស្រលាញ់នៅក្នុងរង្វង់ដៃ ស្រស់ស្រាយទាំងព្រឹកតែម្តង
សុឺត សុឺត
"ក្រអូបណាស់ " ជុងហ្គុកអោនទៅថើបថ្ពាល់របស់ថេយ៉ុង ព្រមទាំងញញឹម ។ ចំណែកឯរាងតូចវិញនៅពេលមានអ្នកថើបរំខានដំណេកបែបនេះ ក៍ភ្ញាក់ឡើងទាំងមិនចង់
" សាំបងណាស់ អូនកំពុងគេងមកថើបស្អី " ថេយ៉ុងស្តីអោយជុងហ្គុកហើយក៍បែរទៅម្ខាងដើម្បីគេងតរ
" គេងទៀតមិនបានទេ ភ្ញាក់ឡើងអូនសម្លាញ់ ដល់ម៉ោងចូលរៀនឥលូវហើយ អូនមិនទៅរៀនទេហេស៎ ? " ជុងហ្គុកនិយាយព្រមទាំងអោនទៅថើបគេ រំខានដំណេកគេអោយគេភ្ញាក់
" ពិតមែនហើយ អូនភ្លេចទៅថាថ្ងៃនេះមិនទាន់ដល់ថ្ងៃអាទិត្យទេ ស្លាប់ហើយម៉ោង៦:៤០ ហើយ ហេតុអីបងមិនដាស់អូនតាំងពីយូរមក" ថេយ៉ុងក៍ស្ទុះងើបឡើងហើយងាកទៅមើលម៉ោងឃើញថាជិតដល់ម៉ោងហើយ ឆ្លៀតងាកមកស្តីអោយអ្នកជាសង្សារដែលមិនដាស់
" ហីយ៉ា បងខំដាស់ហើយនៅស្តីអោយបងទៀត" ជុងហ្គុកនិយាយឡើង នាយខំដាស់ហើយនៅបន្ទោសគេមិនដាស់ទៀត ខ្លួនឯងរកតាសគេងតរវិញសោះ
" កុំនៅតាប៉ែច្រើន បងឆាប់ទៅងូតទឹកអោយលឿនទៅ យឺតអីលូវហើយ " ថេយ៉ុងងាកមកស្តីអោយអ្នកជាសង្សារ
" បាទ__ " ជុងហ្គុកឆ្លើយបង្អូសសំឡេង ហើយទើបងើបទៅងូតទឹកតាមបញ្ជាកំពូលសង្សារ ។ នៅពេលជុងហ្គុកងូតហើយ ថេយ៉ុងក៍ចូលទៅងូតម្តង ។
នៅពេលរាងតូចចេញមកវិញ ចំពេលរាងក្រាស់កំពុងលាបរបួស
" ជុង " នៅពេលឮសំឡេងរាងតូចហៅហើយ ជុងហ្គុកប្រញាប់ទាញអាវមកពាក់កុំអោយគេបានឃើញរបួស ( គេឃើញបាត់ហើយបុិហ្គុកអើយ😒🤣)
" បាទ " រាងក្រាស់ឆ្លើយមករាងតូចទាំងញញឹមយ៉ាងស្រស់ដូចគ្មានរឿងអីកើតឡើងចឹង
ŞİMDİ OKUDUĞUN
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomantizmJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜
