Part 29 : អូនសូមទោស ಥ‿ಥ

1.9K 141 0
                                    

  ថេយ៉ុងនៅអង្គុយនិយាយរអ៊ូរមិនឈប់ នៅខឹងចិត្តរឿងគ្រូពេទ្យនោះមិនទាន់បាត់ ( គេមើលតិចសោះ ខឹងយូរមេះឆីថេយ៍ 😂)

ក្រាក 

" ថេយ៍ ពួកយើងមកដល់ហើយ " ២.៣គូនេះដើរចូលមកទាំងញញឹម គេមកកំដរថេយ៍កុំអោយអផ្សុកនិងជួយមើលរាងក្រាស់ ជីរីននិងហ៊ូសុកក៍មកដែរ ម្សិលមិញនេះនាងមិនទាន់បានចូលមកមើលប្អូនផងត្រូវហូស៊ុកនាំទៅផ្ទះបាត់។

" បងថេយ៍ bunny យ៉ាងមិចហើយ ?" ជីរីនសួរទៅថេយ៉ុង

" គឺគេមិនទាន់ដឹងខ្លួននៅឡើយទេ " ថេយ៉ុងដកដង្ហើមធំបន្តិច គេបារម្ភណាស់ខ្លាចនាយត្រូវសន្លប់យូរដូចគ្រូពេទ្យនិយាយ

" កុំបារម្ភអីណាថេយ៍ បងហ្គុកប្រាកដជាដឹងខ្លួនឆាប់ៗនេះមិនខាន បានឯងមើលថែបែបនេះគាត់មិនគេងយូរទេ " ជីមីនអោបលួងលោមថេយ៉ុងកុំអោយគេគិតច្រើន គ្រាន់តែរឿងម្សិលមិញនេះភ្នែកគេឡើងស្លក់អស់ទៅហើយ

" ហឹម យើងអរគុណឯងហើយ " ថេយ៉ុងញញឹមដាក់ជីមីនបន្តិច

" បងប្រុស នេះអ៊ំស្រីធ្វើស៊ុបផ្ញើមកអោយបង " លាវជីងលើកប្រអប់ស៊ុបមកបង្ហាញរាងតូច តែគេបែបជានៅស្ងៀម មើលទៅប្រអប់ស៊ុបនោះ ។

" បងញុាំទេ ចាំខ្ញុំដាក់អោយព្រោះបងមិនទាន់ញុាំអីតាំងពីម្សិលមិញម្លេះ " លាវជីងនិយាយឡើង ពិតមែនហើយតាំងពីម្សិលមកដល់ពេលនេះរាងតូចមិនទាន់បានអាហារចូលពោះនៅឡើយទេ

" មែនហើយ បងភ្លេចអោយឈឹងទៅថាបងមិនទាន់ញុាំអី " ថេយ៉ុងនិយាយទាំងហួសចិត្តនឹងខ្លួនឯង មិនបានញុាំអីមួយថ្ងៃពេញហើយ មិនមានអារម្មណ៍ថាឃ្លានអ្វីសោះ ប្រហែលជាគេបារម្ភពីជុងហ្គុកខ្លាំងពេកហើយ

" ចឹង បងចាំបន្តិចខ្ញុំដាក់អោយណា " លាវជីងក៍លើកប្រអប់ស៊ុបប្រុងនឹងចាក់ចូលចានតែថេយ៉ុងឃាត់

" បងមិនញុាំរបស់គាត់ទេ ចាំបងទៅទិញអីញុាំនៅក្រៅវិញ " ថេយ៉ុងនិយាយបញ្ឈប់មិនអោយលាវជីងចាក់ ថេយ៉ុងនៅខឹងរឿងដែលម៉ាក់គេធ្វើមកលើគេនៅឡើយ ទើបមិនញុាំរបស់ដែលគាត់ផ្ញើមក

" នេះបងនៅខឹងនឹងអ៊ំស្រីទៀតហេស៎? " លាវជីងសួររាងតូច នៅពេលគេមិនព្រមញុាំស៊ុបរបស់អ្នកស្រីគីមផ្ញើមកអោយ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now