___ Morning 🌄___
# 10 am
គូស្នេហ៍ដែលទើបប្រតិបត្តិការសង្គ្រាមស្នេហ៍ហើយពេញមួយយប់ ពេលនេះមិនទាន់ឃើញម្នាក់ណាកម្រើកខ្លួនទេ គេងអោបគ្នាឡើងស្អិត" ហឹម.." សំឡេងក្រហឹមចេញពីបំពង់កររាងស្តើងដែលចាប់ផ្តើមបើកភ្នែកដោយសារក្រពះធ្វើទុកព្រោះឃ្លាន កាលពីយប់ញុាំបាយបានបន្តិចញុាំអីផ្សេងឡើងមួយអស់កម្លាំងរហូតដល់ម៉ោងជិតបាយថ្ងៃត្រង់ទៅហើយ មិនឃ្លានទើបចម្លែក ។
" ហុើយ ហេតុអីក្មេងម្នាក់នេះសង្ហាម្លេះ មើលយូរទៅកាន់តែលង់មងហើយ ហិហិ..សុឺត " ថេយ៉ុងអោនទៅថើបមាត់រាងក្រាស់ដែលគេងមិនដឹងអីនោះ ព្រមទាំងសើចឡើង សង្សារគេនេះណាមើលយូរៗទៅគេឡើងលង់ងើបក្បាលលែងរួចហើយ សង្ហានោះសង្ហា ។( សម្បីអ្នកសរសេរក៍លង់😌😂)
" ឆាប់ក្រោកឡើងបងសម្លាញ់ ថ្ងៃត្រង់ឥលូវហើយ" រាងតូចលើកដៃទៅក្តិចច្រមុះស្រួលរបស់ជុងហ្គុកបន្តិចដើម្បីអោយគេភ្ញាក់ គេងត្រមក់ជាងគេទៀតមើលចុះ ។
" ហឹម..នេះភ្លឺហើយហេស៎ថេយ៍ " ព្រះជួយមើលសំណួររបស់នាយនៅពេលភ្ញាក់មកចុះ ភ្លឺឡើងដល់ថ្ងៃម៉ោងបាយអាហារថ្ងៃត្រង់ឥលូវហើយ ហ៊ានមកសួរថាភ្លឺហើយហេស៎ទៀតហាស៎?
" ប្រុសកម្ចិល នេះម៉ោងហើយណាភ្លឺនៅពិននឹងបងសម្លាញ់ " ថេយ៉ុងលើកនាទ្បិកានៅលើតមកបង្ហាញនាយថាម៉ោងប៉ុន្មានហើយ។
" ស្លាប់ហើយនេះជិតម៉ោងបាយថ្ងៃហើយ អូនឃ្លានទេថេយ៍ " ជុងហ្គុកស្រាប់តែភ្ញាក់ផ្អើល នេះជិតបាយថ្ងៃត្រង់ទៅហើយ អនាគតប្រពន្ធគេឃ្លានងាប់ហើយ ហុើយមិនគួរណាគេងយូរដល់ថ្នាក់នេះសោះ ។
" គឺអូនឃ្លាននឹងហើយ បានអូនដាស់បងហ៎" ថេយ៉ុងធ្វើមុខដូចកូនក្មេងឡើងគួរអោយស្រលាញ់ អោយរាងក្រាស់អត់គ្រឺតមិនបានអាយុឡើងច្រើនជាងគេតែចារឹកមិនបាច់និយាយ ។
" បាទចឹងយើងទៅងូតទឹកទៅ ឆាប់បានទៅញុាំអី" ជុងហ្គុកនិយាយហើយក៍ចូលទៅបីរាងតូចទៅងូតទឹកជាមួយគ្នា ។ បន្ទាប់ពីងូតទឹកដល់សែនសុីម៉ោងហើយ ពួកគេទាំងពីរក៍ស្លៀកពាក់ចេញទៅញុាំអី ។
Skip
# Restaurant 🍽️" ជុង បញ្ចុកអូន" ថេយ៉ុងនិយាយម្ញិចម្ញក់ដាក់រាងក្រាស់នៅពេលឃើញស្រីៗអស់នោះ ចេះតែលួចមើលមុខរាងក្រាស់ហើយញញឹមរហូត
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜