__ភាគបញ្ចប់ __

3.1K 243 5
                                    

" ផ្អែមអត់? " ជុងយ៉ុងងើបមុខឡើងសួរទៅនាងតូចរីនស៊ូ

" អឹម " រីនស៊ូងក់ក្បាលទាំងញញឹម

" យ៉ុងៗ នេះកូនទៅចេះថើបបែបនេះពីណាមក? " ថេយ៉ុងសួរមកកូនទាំងអស់សំណើច អាយុមិនទាន់៣ ឆ្នាំស្រួលបួលផង ចេះថើបស្រីអីណា កូនមួយនេះខ្លាំងជាងប៉ាៗគេទៅទៀត

" គឺអូនឃើញប៉ាៗចូលចិត្តថើបអាប់ប៉ាធ្វើចឹង ហើយនិយាយថាផ្អែមអាហូត " គ្រាន់តែឮកូននិយាយ ថេយ៉ុងវិញអៀននិយាយមិនចេញ អូយកូនគេទៅឃើញតាំងពីពាលណាលោកព្រះ បិទភ្នែកទទួលយកការពិត ថាកូនយើងជាកំពូលកូន

" ហាសហា " អ្នកគ្រប់គ្នានាំគ្នាសើចឡើង ថេយ៍នឹងជុងហ្គុកវិញនិយាយអីមិនចេញទេ កូនហែកកេរ្តិ៍អស់ហើយ "

" ទៅថើបគ្នាធ្វើមិច? អោយកូនឃើញពីរនាក់នឹង? " ជីីរីនសើច សួរទៅប្តីប្រពន្ធមួយគូនោះ

" មិនដឹងទេ ថាអាកូនកំហូចនេះលួចមើល" ជុងហ្គុកនិយាយហើយក៍ដើរទៅលើពរលោកកូនឡើង តែគេតោងដៃរីនស៊ូជាប់មិនអោយអ្នកជាប៉ាពរទេ

" កុំពរអូននៅមុខរីនស៊ូអីណាប៉ាៗ រីនស៊ូថាអូនជាក្មេង គេលែងស្រលាញ់អូនឥលូវហើយ " ជុងយ៉ុងអោនមកខ្សឹកដាក់ត្រចៀកលោកប៉ា អោយជុងហ្គុកសើចឡើងភ្លាម អស់និយាយជាមួយកូនម្នាក់នេះហើយ

" ហ្ហឹក...ហ្ហឹក...អូនមិនសុខចិត្ត...ប៉ាៗ...ហ្ហឹកៗអូនមិនសុខចិត្តទេ..." សំឡេងយំរបស់មីនគីក៍ឮឡើងខ្ទរពេញផ្ទះ

" បង នេះកូនមិនទាន់បាត់យំទៀតហេស៎? " ជីមីនចូលមកលើកពរកូនជំនួសយ៉ុនគី នាំកូនទៅលួងមួយសន្ទុះហើយកូននៅយំដដែល

" អាកូនក្បាលខូចនេះយំមិនបាត់ បងលួងឡើងហត់ហើយ បងគម្រាមថាវ៉ៃក៍គេមិនបាត់យំ " យ៉ុនគីធ្វើមុខស្អុយៗ គេខំលួងមួយសន្ទុះហើយ លួងផងគម្រាមផង កូននៅតែយំដដែល

" ផាច់! អោយបងលួងកូនមិនមែនគម្រាមកូនទេ បើគម្រាមចឹងគេមិចនឹងបាត់យំ បងឯងនេះ ...អូហូ..កុំយំណាកូន...កូនឆ្លាតស្តាប់សម្តីអាប់ប៉ាណា..." ជីមីនវ៉ៃដៃយ៉ុនគីនិងនិយាយស្តីអោយគេបន្តិច ទើបងាកមកនិយាយលួងលោមកូនម្តង

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now