Part 24 : ខ្ញុំព្រម !!!!

1.5K 124 0
                                    

   បន្ទាប់ពីនាំគ្នាដើរលេង ឆ្អែតឆ្អន់ហើយ ពួកគេក៍ត្រឡប់មកផ្ទះរៀងខ្លួន ជុងហ្គុកទៅខនដូរជាមួយថេយ៉ុងវិញមិនទៅផ្ទះនោះទេ

@ ខនដូរ
នាយក្រាស់បីអ្នកជាសង្សារដែរកំពុងគេងលក់មកដាក់លើគ្រែថ្នមៗដើម្បីកុំអោយគេភ្ញាក់ រាងតូចគេងលក់តាំងពីនៅលើខ្នងគេនៅឯសួនកម្សាន្តម្លេះ ដោយសារភ័យនឹងស្រែកឡើងអស់កម្លាំងពេកទើបរាងតូចគេងលក់ស្រួលដល់ថ្នាក់នេះ

" អូនប្រហែលជាហត់ខ្លាំងហើយ បងសុំទោលណា " រាងក្រាស់និយាយសុំទោលទៅអ្នកជាសង្សារ នៅពេលឃើញរាងតូចដូចជាភ័យពេកមិនគួរណាបង្ខំគេអោយទៅជិះជាមួយសោះ

នៅពេលអង្គុយមើលមុខរាងតូចមួយសន្ទុះ នាយក្រាសក៍ងើបទៅថើបថ្ងាស់គេបន្តិច ហើយទើបទាញកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។ មួយសន្ទុះក្រោយមកនាយក៍ចេញមកវិញជាមួយនឹងខោអាវគេងយប់របស់រាងតូចដែរតូចជាងខ្លួន បន្ទាប់មកទើបដាក់ខ្លួនគេងទាញរាងតូចមកអោប នឹងអោនទៅថើបបបូរមាត់ទន់ល្មើយពណ៌សុីជម្ពូនោះបន្តិចទើបឈោងដៃទៅបិទភ្លើង បិទភ្នែកគេងលង់លក់ទៅ ។

@ Mid night 🌃
នៅពេលនេះម៉ោង១២យប់ទៅហើយ មនុស្សម្នានាំគ្នាសម្រាកអស់គ្រប់គ្នា សូម្បីតែនាយក្រាស់ជុងហ្គុក

" ម៉ាក់ ម៉ាក់ អោយកូនសុំទោលណា កូនដឹងខុសហើយ ហុឹក ~ ហុឹក " សំឡេងរាងតូចថេយ៉ុងស្រែកយំទាំងបិទភ្នែក ធ្វើអោយអ្នកគេងក្បែរនោះភ្ញាក់ឡើងដោយសារសំឡេងយំរបស់គេ

" ថេយ៍ ថេយ៍អូនកើតអីនឹង ស្លាប់ហើយក្តៅខ្លួនខ្លាំងណាស់ " ជុងហ្គុកងើបឡើងមកមើលអ្នកជាសង្សារ នៅពេលឮគេឃើញស្រែកយំ មានញើសហូរឡើងជោគថ្ងាស់ គេក៍លូកដៃទៅស្ទាបថ្ងាស់គេ ទើបដឹងថាកម្តៅរបស់រាងតូចក្តៅខ្លាំងណាស់ ។

ជុងហ្គុកប្រញាប់ងើបទៅយកកូនកន្សែងមកជ្រលក់ទឹក យកជូតខ្លួនអោយរាងតូចដើម្បីបញ្ចុះកម្តៅ

" ម៉ាក់ កូនសុំទោស ហុឹក" ថេយ៉ុងនៅតែស្រែកយំមមើលនិយាយសុំទោសអ្នកជាម្តាយមិនឈប់

" បងសុំទោស " នៅពេលឃើញរាងតូចបែបនេះ រាងក្រាស់ជុងហ្គុកកាន់តែបន្ទោសខ្លួនឯង ដែលធ្វើរាងតូចមានបញ្ហាជាមួយម៉ាក់ហើយជួបការលំបាកបែបនេះ កំហុសគ្រប់យ៉ាងគឺមកពីគេ បើគេមិនស្រលាញ់ថេយ៍ ថេយ៉ុងក៍មិនត្រូវមកជួបរឿងលំបាកបែបនេះដែរ ជុងហ្គុកសម្លឹងមើលថេយ៉ុងមួយសន្ទុះ ទើបពោលពាក្យសុំទោលទៅកាន់រាងតូច ទឹកភ្នែកមួយដំណក់ក៍ស្រក់ចុះមក ដោយមិនដឹងក្នុងចិត្តរបស់នាយកំពុងគិតអ្វី មិនអាចស្មានដឹង

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Kde žijí příběhy. Začni objevovat