___បកស្រាយ___
{ នៅថ្ងៃដែលជុងហ្គុកដឹងខ្លួនគឺគេដឹងខ្លួនតាំងពីពេលយប់មកម្លេះ ទើបនាយទៅសុំគ្រូពេទ្យអោយជួយអំពីរឿងកុហសថាពិការភ្នែក។ តាមពិតនាយធ្វើបែបនេះដើម្បីអោយម៉ាក់គេយល់ព្រមនឹងស្នេហារបស់គេ ហើយគេក៍ចង់សាកចិត្តកម្លោះតូចថេយ៉ុងថាគិតយ៉ាងណាពេលដឹងថានាយពិការភ្នែក តែធ្វើអោយគេរំភើបជាខ្លាំងនៅពេលឃើញទង្វើដែលថេយ៉ុងមិនបោះបង់គេ សុខចិត្តនៅមើលថែគេបែបនេះ ។ ថ្ងៃដែលគេចង់សម្លាប់ខ្លួននោះគ្រាន់ជាការសម្តែងតែប៉ុណ្ណោះ មិនស្មានថាថេយ៉ុងគេយំរៀបរាប់ច្រើនយ៉ាងនេះទេ😂។ ហើយពេលថេយ៉ុងប្រច័ណ្ឌសម្លក់សម្លឹងគ្រូពេទ្យនោះ ជុងហ្គុកបានឃើញទាំងអស់ នាយកម្លោះខំប្រឹងទប់សំណើចចង់អីទៅហើយ និយាយរួមគ្រប់យ៉ាងជុងហ្គុកសម្តែងទាំងអស់😌😂}
__ ចូលសាច់រឿងវិញ __
" ជុង..ជុងនេះបងមើលឃើញហេស៎? បងមើលឃើញតាំងពីពេលណាមកជុង " ថេយ៉ុងមកជម្រិតសួរនាយ ឯជុងហ្គុកធ្វើភ្នែកឡេឡឺកំពុងរកពាក្យដោះសារ ។
ចំណែកអុនសុងគ្រូពេទ្យនាំយកទៅព្យាបាលបាត់ហើយ ( មករកកន្លែងសន្លប់ឃើញ ស្រួលពេទ្យជួយទាន់ល្មម😂😌)
" ជុង ឮអូនសួរទេ ឆាប់ឆ្លើយភ្លាម " ថេយ៉ុងនិយាយធ្វើមុខស្មើ។ ភ្នែកមើលឃើញតាំងពីពេលណាហេតុអីមិនប្រាប់គេ? សង្ឃឹមថាគេមិនកុហសខ្លួនតាំងពីដើមមកចុះ ។
" គឺបង បងសុំទោសណាតាមពិតទៅភ្នែកបងមើលឃើញតាំងពីដើម មិនមានបញ្ហាអីទេ តែបងធ្វើនេះមាន...ផាច់ " នាយកម្លោះនិយាយមិនទាន់ចប់ផង ថ្ពាល់របស់នាយក៍បែរទៅម្ខាងដោយស្នាដៃថេយ៉ុង ។ ថេយ៉ុងខឹងឡើងហូរទឹកភ្នែកចេញមក ហេតុអីកុហសគេ?
" នេះបងចេះតែនិយាយចេញមកថាបោកអូនស្រួលៗចឹងហេស៎? នេះបងទុកអូនជាស្អី អូនមិនមែនរបស់អោយបងយកមកលេងសើចទេ អូនក៍ចេះអន់ចិត្ត ចេះឈឺចាប់ដែរ "ថេយ៉ុងនិយាយទាំងទឹកភ្នែកហូរឡើងជោគ ។ ហេតុអីមនុស្សដែលគេទុកចិត្តមកបោកគេគ្រប់គ្នាបែបនេះ លើកមុនជាម៉ាក់គេ ម្តងនេះជាសង្សាររបស់គេ តើម្នាក់ៗទុកគេជារបស់កំសាន្តក្នុងការបោកប្រាស់មែនទេ ?
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜