Part 2 : លួចស្រលាញ់

4.9K 329 0
                                    

At school 🏫

"លោក!" ថេយ៉ុងភ្ញាក់ផ្អើលនៅពេលឃើញអ្នកដែលគេជិះបុកគូទឡានព្រឹកមិញ។

" សួស្តី យើងជួបគ្នាម្តងទៀតហើយ" ជុងហ្គុកនិយាយភ្ជាប់ជាមួយស្នាមញញឹម។

" សួស្តី នេះលោកត្រូវមករៀនថ្នាក់នេះហ៎?" ថេយ៉ុងសួរទៅរាងក្រាស់ ហេតុអីក៍ចៃដន្យយ៉ាងនេះពួកគេត្រូវមករៀនថ្នាក់ជាមួយគ្នាទៀត

" បាទ" ជុងហ្គុក

" តើលោកឈ្មោះអី? "រាងតូចសួរទៅកាន់រាងក្រាស់

" Jeon jungkook ចុះឯង?" ជុងហ្គុកឆ្លើយទាំងញញឹមមិនរលុប

" ខ្ញុំ Kim taehyung " រាងតូចតបទាំងញញឹមស្រាល។

(ស្អាតណាស់ ស្នាមញញឹមគេស្អាតណាស់) ជុងហ្គុកគិតក្នុងចិត្តពេលឃើញរាងតូចញញឹមមកកាន់គេ។

" លោក លោក" រាងតូចហៅរាងក្រាស់ព្រោះឃើញគេគិតតែពីសម្លឹងមុខខ្លួន។

" អ៎ បាទ ឈ្មោះឯងពិរោះណាស់យើងធ្វើជាមិត្តនឹងគ្នាបានទេ?" ជុងហ្គុកសុំរាងតូចធ្វើជាមិត្ត ដើម្បីអោយពួកគេបានសិទ្ឋិស្នាលនឹងគ្នាជាងនេះ

" បាទបាន ចឹងចាំចេញលេងចាំនិយាយគ្នាតទៀតឥលូវប្រយ័ត្នលោកគ្រូស្តីអោយ " រាងតូចប្រាប់ទៅរាងក្រាស់ខ្សឹមៗព្រោះឃើញនៅក្នុងថ្នាក់មានសភាពស្ងាត់។ ហើយពួកគេក៍ឈប់មាត់ចាប់ផ្តើមរៀន ថេយ៍អង្គុយស្តាប់លោកគ្រូពន្យល់យ៉ាងយកចិត្តដាក់ ឯរាងក្រាស់ម្នាក់នេះវិញអង្គុយសម្លឹងមុខគេមិនដាក់ភ្នែកព្រមទាំងញញឹមជាប់ មុខមាត់របស់ថេយ៉ុងកាន់តែមើលកាន់តែស្អាតស្ទើរតែគ្មានកន្លែងទាស់

" ចន ជុងហ្គុក " សំឡេងរបស់លោកគ្រូហៅឈ្មោះរបស់រាងក្រាស់ព្រោះមិនឃើញគេមើលគ្រូពន្យល់គិតតែមើលមុខថេយ៉ុង

" ជុងហ្គុក លោកគ្រូហៅលោកណា" រាងតូចងាកមកប្រាប់អ្នកអង្គុយជាប់ខ្លួនព្រោះមើលទៅគេដូចមិនឮគ្រូហៅទាស់តែសោះ

" អ៎! បាទលោកគ្រូ " រាងក្រាស់ភ្ញាក់ពីការភ្លឹកងាកមកឆ្លើយនឹងលោកគ្រូ

" នេះប្អូនគិតដល់ណានឹងមិចគ្រូហៅមិនឮសោះ"

" សុំទោសលោកគ្រូ" រាងក្រាស់អោនក្បាលសុំទោលគ្រូ មើលចុះនាយអង្គុយមើលមុខរាងតូចដល់ថ្នាក់ភ្លេចថាខ្លួនកំពុងរៀនហើយនៀក។

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Donde viven las historias. Descúbrelo ahora