Part 40 : កូនកំហូច

2.1K 138 1
                                    

___3 ឆ្នាំក្រោយមក___ ( កាត់ម៉ែអាកាត់😌)

" យ៉ុងយ៉ុងហា៎ កុំរត់ប្រយ័ត្នដួលកូន " អាប់ប៉ារូបស្រស់រត់ដេញតាមកូនប្រុសដែលរត់លេងនៅទីឃ្លា ដោយសារខ្លាចគេដួលទើបរត់តាមមើលគេ

" អូនអត់ចេះដួលទេ អូនមានសាច់ដុំណា " ក្មេងតូចលើកដៃបង្ហាញ់សាច់ដុំតូចៗរបស់គេ ធ្វើអោយអាប់ប៉ារបស់គេសើចឡើង កូនអ្នកណាអីក៍ដូចម្លេះ

" ថេយ៍ ! " សម្លេងលោកប៉ាសាច់ចាំមិនចាស់ម្នាក់នេះបន្លឺឡើងហៅអ្នកជាប្រពន្ធ

" អូ៎ ជុងបងមកពីធ្វើការអ្វីហើយហ៎ ហត់ទេ? " ថេយ៉ុងដើរទៅអោបលោកប្តីដែលទើបត្រឡប់មកពីធ្វើការ សួរនាំដូចគេដូចធម្មតា

" សុឺតៗ មិនហត់ទេ មកដល់ផ្ទះបានថើបប្រពន្ធមានកម្លាំងមង " អ្នកជាប្តីអោនទៅថើបប្រពន្ធពីសុឺត  ធ្វើអោយកូនប្រុសកំពូលកំហូចលើកដៃបិទភ្នែកតែ បើកម្រាមដៃមើល ( បិទធ្វើអីចឹងកូន😌)

" ហិហិ ប៉ាប៉ាថើបអាប់ប៉ាទៀតហើយ អូនអត់មើលទេថើបទៀតទៅ អូនបិទភ្នែកហើយ" កម្លោះតូចជុងយ៉ុងសើចឡើងលើកដៃបិទភ្នែកម្តងទៀតមុនប្រាប់អោយលោកប៉ាថើបទៀត ជុងហ្គុកចង់ដឹងកូនកំហូចក៍ដើរមកអង្គុយជិតអ្នកបិទភ្នែកនោះ បិទបានបន្តិចក្មេងកំហូចចង់មើលប៉ាថើបគ្នា លើក ម្រាមតូចៗចេញតិចៗ តែភ្ញាក់ផ្អើលឃើញលោកប៉ាអង្គុយមើលមុខ

" ហិហិ ប៉ាៗអត់ថើបទេហ៎ អូនខំបិទភ្នែកហើយ " ជុងយ៉ុងសើចតិចៗតែមិនសូវសមម៉ានទេ ខំបើកភ្នែកមកលួចមើលតែប៉ាគេចាប់បានបាត់

" អាកូនកំហូច ចេះលួចមើលមនុស្សចាស់ថើបគ្នាទៀតហេស៎? " ជុងហ្គុកលើកពរកូនឡើង និយាយថាអោយគេបែបលេងសើច កូនគេម្នាក់នេះមិនដឹងកាត់ទៅណាទេ ពួកគេដូចមិនចឹងទេ (😂)

" បើប៉ាៗថើបអោយអូនមើលរហូត " ជុងយ៉ុងធ្វើមុខជូៗនៅពេលប៉ាថាអោយ មិនអោយចេះមើលមិចបើប៉ានិងអាប់ប៉ាថើបអត់ដែលមើលកូននៅនឹងផង

" ចឹងកូនចង់បន្ទោសមកពីប៉ាមែនទេ កូនកំហូច.... សុឺត" ដោយគ្រឺងខ្នាញ់សម្តីនិងទឹកមុខរបស់កូនពេក ជុងហ្គុកក៍អោនថើបថ្ពាល់ប៉ោងៗរបស់គេ តែអាកំហូចនេះស្រាប់តែស្រែកយំភ្លាម

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now