បន្ទាប់ពីរនិយាយគ្នារួចរាល់ លោកស្រីចនក៍លាលោកស្រីគីមទៅសម្រាកនៅផ្ទះប្អូនស្រីរបស់គាត់គឺម៉ាក់របស់ជីមីន
#ភូមិគ្រឹះ Park
" បងថ្លៃ បងស្រី អញ្ជើញមកហេតុអីមិនផ្តល់ដំណឹងអូនមុន ស្រួលអូនរៀបចំចាំទទួល" អ្នកស្រីផាកចេញមកទទួលអ្នកជាបង
" បងមកទាន់ហន់ពេកទើបមិនបានប្រាប់អូន" លោកស្រីចននិយាយព្រមទាំងញញឹមដាក់ប្អូន
" ជម្រាបសួរអ្នកមីង" ជុងហ្គុក នឹងជីរីនចូលមកគោរពគួរសមដាក់អ្នកដែលត្រូវជាមីង
"ជីរីន នេះក្មួយមកពីបរទេសវិញហើយហេស៎? " លោកស្រីផាកនិយាយទាំងភ្ញាក់ផ្អើលនៅពេលឃើញវត្តមានរបស់នាង
" ចា៎ អ្នកមីង"
" មើលអាក្មួយកំហូច ឥលូវក៍ត្រឹមត្រូវមេះមិននិយាយច្រើនដូចមុនទៀតទេហេស៎? " អ្នកស្រីផាកនិយាយទៅកាន់ជុងហ្គុក ព្រោះឃើញគេឈរស្ងៀមមិននិយាយអីមួយម៉ាត់ធ្លាប់តែរាល់ដងនៅពេលគេមកទីនេះនិយាយមិនឈប់ តែឥលូវបែបជាស្ងាត់។អោយនាយនិយាយលេងសើចដូចមុនយ៉ាងមិចបើពេលនេះកំពុងពិបាកចិត្តរឿងស្នេហារបស់គេ
"គឺខ្ញុំធំហើយអ្នកមីង " រាងក្រាស់និយាយព្រមទាំងញញឹមតិចៗដាក់គាត់ ដើម្បីកុំអោយគាត់សង្ស័យ
"តោះចូលមកក្នុងសិនមកណា " ពួកគាត់ក៍នាំគ្នាចូលទៅខាងក្នុង
#បន្ទប់ទទួលភ្ញៀវ
" នេះពួកបងមកសេអ៊ូលព្រោះតែមានការសំខាន់អ្វីហេស៎? "លោកស្រីផាកសួរទៅអ្នកស្រីចន ពិតណាស់បងស្រីរបស់គាត់មិនចូលចិត្តមកសេអ៊ូលទេ គឺកម្រមកតែម្តង ប្រហែលមានការសំខាន់ហើយបានគាត់មកបែបនេះ"គឺបងមកនិយាយរឿងរៀបការកូនរីននឹងណា " លោកស្រីចននិយាយប្រាប់ពីហេតុផលដែលគាត់មកសេអ៊ូល
" រៀបការហេស៎? នេះជីរីនជិតរៀបការហើយមែនទេ ? រៀបការជាមួយកូនចៅអ្នកណាដែលបង?" លោកស្រីផាកសួរទាំងភ្ញាក់ផ្អើល
" គឺគ្រួសារគីម ក្មួយថេយ៉ុង "
" ថេយ៉ុងហេស៎? អីយ៉ាក្មួយមីងធំពេញក្រមុំជិតបានប្តីហើយតាសនៀក ថេយ៉ុងជាមនុស្សល្អគេប្រាកដស្រលាញ់មើលថែក្មួយមីងបានល្អមិនខានទេ" លោកស្រីផាកអង្អែលក្បាលនាងតិចៗ គាត់ក៍ស្គាល់ថេយ៉ុងដែលព្រោះថេយ៉ុងជាមិត្តភកិ្តរបស់ជីមីន
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜