_____ Night 🌃______12Am
ពេលយប់ម៉ោង១២ អ្នកគ្រប់គ្នានាំគ្នាសម្រាកអស់ ទាំងកម្លោះតូចថេយ៉ុងក៍គេងលង់លក់បាត់ដែរ តែដោយឡែងរាងក្រាស់ជុងហ្គុកដែលមើលអ្វីមិនឃើញនេះវិញ នៅអង្គុយស្ងៀមមិនទាន់គេង
" ហេតុអី អ្នកគ្រប់គ្នាចាំបាច់កុហសខ្ញុំ? " ជុងហ្គុកលើកដៃមកប៉ះភ្នែកខ្លួនឯង ថែមទាំងនិយាយដោយអួលដើមក
" គិតថាខ្ញុំជាមនុស្សល្ងង់ណាស់មែនទេ? គ្រាន់តែភ្នែកខ្លួនឯងកើតអីក៍មិនដឹងនោះ? " ទឹកភ្នែករបស់នាយក្រាស់ក៍ស្រក់ចុះមក តាមពិតរឿងភ្នែកនេះនាយដឹងទាំងអស់។
កាលពីម្សិលមិញ នាយកម្លោះដើររកផ្លូវចូលបន្ទប់ទឹកតែចៃដន្យក៍បានឮគ្រូពេទ្យនិយាយអំពីអាការះខ្លួននៅមាត់ទ្វារ នៅពេលដឹងរឿងហើយគេមានអារម្មណ៍ថាខូចចិត្ត បើគេបាត់បង់ភ្នែកទៅហើយ អាចធ្វើការអីបានទៀត នាយដើរទៅគ្រែវិញដៃរាវប៉ះចំថូផ្កាក្បែរនោះ ដោយក្តីខឹងចិត្តនាយកម្លោះវាសវាធ្លាប់បែកខ្ទិច ទើបដាក់ខ្លួនចុះអង្គុយយំ ។
" ស្អីក៍ខ្ញុំមើលមិនឃើញ សម្បីមុខអ្នកដែលខ្ញុំស្រលាញ់ខ្ញុំមើលមិនឃើញផង តើខ្ញុំអាចធ្វើអីបានទៀតទៅ? សមហើយដែលពួកគេនាំគ្នាកុហសខ្ញុំ ហឹុម" ជុងហ្គុកសើចតិចៗចំអកអោយខ្លួនឯង ដោយគិតថាខ្លួនមិនបានការទើបអ្នកគ្រប់គ្នាមិនប្រាប់រឿងភ្នែកមកគេ( គេខ្លាចបងឯងខូចចិត្តតាស😢)
នាយកម្លោះដើរចុះពីគ្រែអ្នកជំងឺទប់ជញ្ជាំងដើរទៅរករាងតូចដែលគេងនៅលើសាឡុង ។ រាងក្រាស់ដើររហូតទាស់តែបុកចំសាឡុង ទើបដាក់ខ្លួនអង្គុយលើកដៃរាវទៅរកប៉ះរាងតូចដែលកំពុងគេងលង់លក់នោះ នាយកម្លោះអោនទៅថើបថ្ពាល់ដែលគេខានថើបជាយូរ ។
" បងសង្ឃឹមថាអូននឹងរកមនុស្សដែលល្អជាងបង ដែលគេអាចមើលថែអូនបាន...មនុស្សខ្វាក់ដូចជាបងមិនអាចមើលថែអូនបានទេ...មានតែនាំអូនមកលំបាកជាមួយប៉ុណ្ណោះ ..បងស្រលាញ់អូន " រាងក្រាស់ថើបថ្ពាល់នោះឡើងយូរ ទើបងើបឡើងដើររាវរករបស់ម្យ៉ាង នាយដើររាវចុះរាវឡើងក៍បានប៉ះរបស់ដែលគេកំពុងរកមែន គឺកូនកាំបិតដែលជាប់នឹងផ្លែឈើ
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜
