#ភូមិគ្រឹះផាក
" នេះជុងហ្គុកទៅណា ?" ដោយមិនឃើញកូនប្រុស លោកស្រីចនក៍ដាច់ចិត្តសួរឡើង ព្រោះមិនឃើញកូនប្រុសមកញុាំបាយ" ខ្ញុំមិនដឹងទេ គេចេញទៅតាំងពីយប់ម្លេះ " ជីរីនឆ្លើយថាមិនដឹង ទាំងដែលនាងដឹងថាគេទៅណា ថាព្រោះយប់មិញពេលជុងហ្គុកចេញមកនាងក៍នៅទីនោះដែរ
" លោកបងកូនទៅណា?" លោកស្រីចនងាកមកសួរលោកចនម្តង
" បងមិចនឹងដឹង បងនៅជាមួយអូនរហូតដែលនឹង " លោកចនក្រវីក្បាលថាមិនដឹង ចេះសួរគាត់ទៅកើតនៅជាមួយគ្នារហូតសោះ
" នេះមនុស្សបាត់មួយតាំងមូលដូចគ្មានអ្នកខ្វល់ខ្វាយអីសោះ " លោកស្រីចននិយាយទាំងខឹង
កូនពៅគាត់បាត់ពីផ្ទះដូចគ្នាអ្នកណាបារម្ភតាមរកគេសោះ" បងស្រី ខ្ញុំគិតថាក្មួយជុងប្រហែលទៅសាលាហើយ ព្រោះកូនមីនក៍ទៅសាលាបាត់ដែរ " លោកស្រីផាកនិយាយទៅកាត់បងស្រី។
( ប៉ាជីមីនអត់នៅទេ គាត់ទៅបរទេស យូរៗទម្រាំបានមកផ្ទះ ចំណែកប៉ាជុងហ្គុកជាម្ចាស់ក្រុមហ៊ុនពេជ្រ បែបនេះគាត់អាចធ្វើការនៅផ្ទះបាន )" តែជីរីនទើបតែនិយាយទេ ថាគេទៅតាំងពីយប់ " លោកស្រីចននិយាយដោយការព្រួយបារម្ភ ( គេកំពុងនៅមួយសង្សារគេហ៎ មិនបាច់ភ័យទេអ៊ំស្រី😒🤣)
" បានហើយអូន កូនគេធំហើយគេចេះមើលថែខ្លួនឯងហើយ "លោកចននិយាយឡើង
" លោកបងតែបែបនេះ មិនគិតបារម្ភពីកូនសោះ " លោកស្រីចន និយាយទាំងខឹងអ្នកជាប្តី
" អ្នកណាថាបងមិនបារម្ភ បងក៍បារម្ភ តែពេលខ្លះកូនគេអាចចង់បានពេលផ្ទាល់ខ្លួន មិនអាចចាំតែប្រាប់នឹងស្តាប់យើងរហូតទេ " លោកចននិយាយពន្យល់ទៅអ្នកជាប្រពន្ធ
" ហុើយ " លោកស្រីចនដាក់ខ្លួនអង្គុយចុះដកដង្ហើមធំ
" ចឹងខ្ញុំសុំទៅក្រៅ សិនហើយណាអ្នកម៉ាក់លោកប៉ា" ជីរីននិយាយឡើងសុំការអនុញ្ញាតពីប៉ានឹងម៉ាក់
" ទៅៗ ទៅអោយអស់ទៅមិនបាច់ខ្វល់ពីយាយចាស់ម្នាក់នេះទេ " លោកស្រីចននិយាយ
" អូន__ កុំចឹងអី " លោកចននិយាយទៅកាន់ប្រពន្ធ
" ទៅចុះកូន " លោកចនងាកមកនិយាយទៅកាន់កូន
YOU ARE READING
🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)
RomanceJeon jungkook X Kim Taehyung 💜🌠 ខ្ញុំនឹងធ្វើអោយឯងស្រលាញ់ខ្ញុំអោយបានKim taehyung 💜🥺 ជាស្នេហាដែលម្នាក់មានអាយុប្អូនម្នាក់ទៀតឡើង៥ឆ្នាំតែគេបែបលង់ស្រលាញ់ម្នាក់នោះគ្រាន់តែតាមរូបថត 😯💜