Part 37 : រៀបការជាមួយបងណា

1.8K 124 0
                                    

1 សប្ដាហ៍ក្រោយមក ( កាត់ៗឆាប់ចប់😌😂)
__Super market__
   ថេយ៉ុងនឹងជុងហ្គុកកំពុងដើរផ្សារទំនើប ដើម្បីទិញសម្លៀកបំពាក់នឹងរបស់របរខ្លះទុកពាក់នៅថ្ងៃរៀបការរបស់ជីរីននៅ២សប្តាហ៍ទៀតនេះ ។

" ជុង បងថាមួយនេះស្អាតទេ? " ថេយ៉ុងលើកអាវពណ៌សរស្តើងមួយបង្ហាញរាងក្រាស់ អោយនាយជួយរើស ។

" បងថា ស្តើងពេកទេដឹង "  ជុងហ្គុកយកអាវមកកាន់មើល គ្រាន់គេដាក់ដៃចូលក្នុងអាវក៍ឃើញដៃគេព្រាលៗជិតច្បាស់ទៅហើយ ។

" តែវាស្អាតណាស់ជុង " ថេយ៉ុងនិយាយធ្វើមុខស្អុយអោបដៃនាយក្រាស់ ព្រោះតែស្រលាញ់អាវនេះខ្លាំងណាស់ ។

" អត់ទេ កុំទិញវាអី អូនពាក់មិនបានទេវាស្តើង ណាស់ បងមិនអោយពាក់ទេ  " ជុងហ្គុកក្រវីលក្បាលដាច់ខាតមិនអោយពាក់ទេ ( ហួងហែងមេះបង )

" អូនឈប់ទិញហើយ អូនទៅផ្ទះវិញហើយ " គ្រាន់តែឮពាក្យហាមមិនអោយទិញរបស់នាយភ្លាម ថេយ៉ុងងរខ្ទើសដើរចេញពីក្នុងហាង ដោយមិនចាំជុងហ្គុកទេ ។  ជុងហ្គុកប្រញាប់យកខោអាវដែលរាងតូចបានរើសហើយខ្លះ នឹងអាវសរមិញនោះយកទៅអោយអ្នកលក់គិតលុយ ទើបប្រញាប់រត់ចេញមកតាមរាងតូច ( ហាស៎ មិចទិញចឹង ក្រែងមិនអោយទិញហីបងហ្គុក 😂)

" ថេយ៍ហា៎...ចាំបងផងណា " ជុងហ្គុកយួរអ៊ីវ៉ាន់រត់មកតាមរាងតូច ទម្រាំតែទាន់ហត់ចង់ធ្លាក់អណ្តាតទៅហើយ ។

" អូនទៅផ្ទះ " ថេយ៉ុងឆ្លើយកាបុតៗ ដូចមិនចង់និយាយជាមួយនាយ ធ្វើអោយអ្នកជាសង្សារនេះឆ្ងល់ ហីយ៉ាសង្សារគេឥលូវចិត្តច្រើនណាស់។

" កុំខឹងបងអីណា បងទិញអាវអូនចង់បានមិញមកអោយហើយ " ជុងហ្គុករត់មកក្បែររាងតូចដែលកំពុងងក់ងរដោយសារនាយមិនព្រមទិញអាវអោយមិញនេះ ។

" ពិតមែនហេស៎ ? " គ្រាន់តែឮថានាយទិញអោយ ថេយ៉ុងក៍ប្រញាប់បែរមកសួរវិញភ្លាម។

" បាទ តែបងមានលក្ខខណ្ឌ" ជុងហ្គុកញញឹមបន្តិចទើបនិយាយទៅរាងតូចថេយ៉ុង។ គ្រាន់តែឮពាក្យថាលក្ខខណ្ឌ ថេយ៉ុងក៍ចាប់ផ្តើមចងចិញ្ចើមឆ្ងល់ភ្លាម ។

" លក្ខខណ្ឌអីទៅ ? " ថេយ៉ុងសួរនាយក្រាស់ដោយចម្ងល់ពេញខួរក្បាល ។

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Nơi câu chuyện tồn tại. Hãy khám phá bây giờ