Part 19 : ឈាម!!!!

1.8K 154 0
                                    

ថេយ៉ុងនៅពេលចេញពីផ្ទះមក គេមិនបានទៅណាទេគឺគេបានទៅខនដូររបស់គេ ដែលប៉ាម៉ាក់គេបានទិញអោយគេ ។

< រុឺង រុឺង >

( អាឡូថេយ៍ អូនគេងហើយនៅ? ) សំឡេងរបស់ជុងហ្គុកនិយាយតាមខ្សែទូរស័ព្ទ នាយ call មកថេយ៍ជាធម្មតាមិនបានដឹងថាថេយ៍មានបញ្ហាទេ

" ជុង ហុឹក~ហុឹក " ថេយ៉ុងហៅឈ្មោះអ្នកជាសង្សារទាំងយំ គេយំមិនទាន់បាត់នៅឡើយទេ តងពីមកដល់ខនដូ គេយំមករហូត

( ថេយ៍អូនកើតអី ? មិចបានយំ ) នៅពេលឮសំឡេងអ្នកម្ខាងហើយ ជុងហ្គុកសួរទៅរាងតូចដោយក្តីបារម្ភ

" ហុឹក ហុឹក " ថេយ៍និយាយអ្វីមិនចេញ គិតតែយំ

( បងនឹងទៅរកអូន ចាំបន្តិចណា ) ជុងហ្គុកនិយាយ ហើយក៍ប្រញាប់ប្រញាល់យកសោរឡានហើយចេញទៅរករាងតូច រកតែរាងតូចប្រាប់មិនទាន់ថាគេមិនបាននៅផ្ទះ

"ជុង អូនមិនបាននៅផ្ទះទេណា" ថេយ៉ុងនិយាយព្រោះប្រព័ន្ធទូរស័ព្ទមិនទាន់ផ្តាច់នោះទេ

(ចឹង អូនទីណាប្រាប់បងមក បងនឹងទៅរកអូន ) ជុងហ្គុកនិយាយទាំងកំពុងបើកឡាន

" អូននៅខនដូរ ចាំអូនផ្ញើ location អោយ" ថេយ៉ុងនិយាយហើយ ក៍ផ្ញើ Location ទៅអោយនាយ

( បាទ ) បន្ទាប់ពីនិយាយហើយ ជុងហ្គុកក៍ប្រញាប់ទៅរកថេយ៍ ព្រោះពេលនេះបារម្ភពីថេយ៉ុងណាស់

Skip
@ខនដូរ

<រីង រីង >

ក្រាក

" ថេយ៍ " ជុងហ្គុកចូលទៅអោបអ្នកដែលអ្នកជាសង្សារ

" ជុង ហុឹកហុឹក " ថេយ៍អោបជុងហ្គុកវិញព្រមទាំងយំ

" មិនអីទេណា កុំយំណាបងនៅក្បែរអូនហើយ " ជុងហ្គុកអោបនឹងអង្អែលខ្នងអ្នកដែលកំពុងយំក្នុងរង្វង់ដៃគេ ទាំងខំទប់ភាពឈឺផ្សាពីរបួសនៅខ្នងរបស់គេព្រោះតែដៃថេយ៍ប៉ះចំ នាយមិនចង់អោយថេយ៍ដឹងនោះទេ គេអាចនឹងបារម្ភ ។នាយនាំរាងតូចចូលទៅក្នុង ទើបអង្គុយអោបនឹងនិយាយលួងលោមគេអោយបាត់យំ។លួងលោមរាងតូចមួយសន្ទុះ ឃើញគេលែងសូវយំហើយនាយក៍ចាប់ផ្តើមសួរ

"ថេយ៍មានរឿងអី? ប្រាប់បងបានទេ? " ជុងហ្គុកនិយាយទាំងជូតទឹកភ្នែកអោយគេ យំឡើងហើមភ្នែកអស់ទៅហើយ

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Donde viven las historias. Descúbrelo ahora