Part 26 : បងមិនត្រូវកើតអីទេ!!!!

2K 146 0
                                    

    នៅពេលឮអ្នកជាសង្សារនិយាយពាក្យថាបែកហើយ អ្នកស្តាប់ដូចជាជុងហ្គុកស្ទើរតែទន់ជង្គង់ដួលទៅហើយ

" យើងបែកគ្នាទៅ "

"ថេយ៍ នេះអូននិយាយអី? បងសុំទោសណាអូនខឹងបងរឿងអី? បងសុំទោស តែយើងកុំបែកគ្នាអី " ជុងហ្គុកស្ទុះចូលទៅអោបថេយ៉ុងជាប់ដោយនិយាយអង្វរករ ដោយទឹកភ្នែកមិនឈប់ មិនខ្មាស់អ្នកនៅក្នុងហាងនោះទេ

" ល្មមបានហើយ ឆាប់លែងខ្ញុំទៅ ខ្ញុំនិយាយពិតមែន យើងបែកគ្នាទៅព្រោះខ្ញុំក៍ត្រូវរៀបការដែរ " ថេយ៉ុងនិយាយហើយប្រឹងរុញជុងហ្គុកកុំអោយអោបគេ

"ថេយ៍ បងសុំអង្វរអូន អូនចង់អោយបងធ្វើអីក៍បាន តែកុំបែកគ្នាអីណា  បងស្រលាញ់អូនខ្លាំងណាស់ថេយ៍ " ជុងហ្គុកនិយាយព្រមទាំងលន់ជង្គងចុះ និយាយអង្វរករទៅអ្នកជាសង្សារ ពាក្យសម្តីរបស់ថេយ៉ុងមួយម៉ាត់ៗ ដូចជាកាំបិតមកវះលើបេះដូងគេចឹងចិត្តឈឺចាប់ស្ទើរតែដាច់ខ្យល់ ជាពិសេសពាក្យថាបែកដែលចេញពីមាត់របស់រាងតូច

" ខ្ញុំគ្មានអីត្រូវនិយាយទៀតទេ លាសិនហើយ " ដោយមិនអាចទ្រាំមើលសភាពរបស់នាយពេលនេះបានតទៀត រាងតូចក៍ដើរចេញមកយ៉ាងប្រញាប់ គេខ្លាចគេទប់មិនជាប់ចូលទៅអោបនាយដោយសារទឹកភ្នែកនាយមិនខាន

" ថេយ៍ ថេយ៍ ថេយ៍ឈប់សិន ថេយ៍កុំទាន់ទៅ" ជុងហ្គុកងើបរត់ទៅតាមអ្នកជាសង្សារ មិនអោយគេទៅទេ ។ រាងតូចថេយ៉ុងរត់ចេញមកទាំងទឹកភ្នែក គេក៍ឈឺចាប់មិនចាញ់ជុងហ្គុកតែដើម្បីម៉ាក់គេត្រូវទ្រាំ

    នៅពេលបានឮសំឡេងរាងក្រាស់ហៅ ធ្វើអោយរាងតូចដើរកាន់តែលឿនដើម្បីកុំអោយគេតាមទាន់។

"ថេយ៍ ប្រយ័ត្ន!!!" ជុងហ្គុកស្រែកឡើង ថេយ៉ុងគេរត់លឿនពេកមិនបានដឹងខ្លួនថាកំពុងនៅចំកណ្តាលផ្លូវនោះទេ ភ្លាមនោះមានឡានដឹកស៊ីម៉ង់ត៍មួយគ្រឿងកំពុងតែបើកលឿនពីចម្ងាយមក ធ្វើអោយតៃកុងឡានចាប់ហ្វ្រាំងមិនជាប់ ក៍

" អាយ "

ផាំង   

រាងកាយរបស់ថេយ៉ុងត្រូវដួលទៅម្ខាងនៃផ្លូវក្រោមកម្លាំងរុញរបស់ជុងហ្គុក

🦋💫ស្នេហាខុសជំនាន់🌸🌠( Complete ✔️)Where stories live. Discover now