EP05-គីម ថេយ៉ុងស្រស់ស្អាត...

4.5K 379 4
                                        

« នេះឬការងារជាលេខាថ្ងៃដំបូងរបស់ខ្ញុំ?? » ថេយ៍សដ្រីឡើងរង៉ូៗតែឯងទាំងហួសចិត្ត ខណៈកែវភ្នែកទាំងគូសម្លឹងទៅមើលសម្ភារៈជូតសម្អាតឥដ្ឋការ៉ូ មានទាំងទឹកលាងបង្គន់ ច្រាសរូសបង្គន់ ឆ្លាស់គ្នាជាមួយទ្វារបន្ទប់ទឹក ។ បន្ទប់ទឹកមិនមែនមួយហើយក៏មិនមែនពីរ គឺបួន តែចេះសំណាងហើយដែលបន្ទប់ទឹកមនុស្សប្រុសមានអ្នកសម្អាតជាប្រចាំនោះ កុំអីបួនគុណនឹងពីរមិនខាន ។

« លេខា គីម » ថេយ៉ុងប្រញាប់រាងឫកពារ ទឹកមុខញញឹមពព្រាយវិញ ។

« មានអ្វីមែនទេ អ្នកចាត់ការ?? »

« គឺលោកអគ្គនាយកប្រាប់ថា ថ្ងៃនេះលេខាគីម សម្អាតតែបន្ទប់ហើយ ក៏ទៅផ្ទះចុះ ចាំស្អែកចូលធ្វើការ »

« បោកយើងអោយមកធ្វើអ្នកអនាម័យទេដឹង គោលការណ៍ក្រុមហ៊ុនអី អោយលេខាថ្ងៃដំបូងធ្វើបែបនេះចឹងឬ?? » ថេយ៉ុងនៅតែរអ៊ូត្អូញត្អែរម្នាក់ឯងតិច ខណៈដៃអាវរមូរឡើងលើ ដៃស្រឡូនចាប់កាន់ដងជូតការ៉ូរុញទៅមក ។

ក្រឡែកមកមើលជុងហ្គុកឯណេះវិញ ក៏ដើរមកដល់ ឈរមើលគេបន្តិច លួចញញឹម លួចអស់សំណើចបន្តិច តែថាមិនសមនឹងអស់សំណើច លួចញញឹមសោះ ទើបគេក៏ប្រញាប់ទម្លាក់ទឹកមុខចុះ ធ្វើជាធម្មតាវិញ ។

       [[ មន្ទីរពេទ្យ ]]

ជុងហ្គុកបោះជំហ៊ានវែងៗសម្ដៅទៅរកបន្ទប់អ្នកជម្ងឺពិសេសមុននឹងសន្សឹមបើកទ្វារ ។

« Aww!!! ជុង៎ » អ្នកស្រីចនភ្លាត់មាត់ស្រដីឡើងក្រោយឃើញកូនប្រុសរបស់គាត់ គាត់ញញឹមឡើង ទម្លាក់កូនកាំបិតដាក់លើតុ ។

« លោកតាសម្រាន្តហើយ ជុងមកមើលលោកតាមែនទេ?? អង្គុយចុះសិនមក »

« បាទ៎ » នាយក៏ដើរទៅដាក់ខ្លួនអង្គុយនៅសាឡុងក្បែរស្រ្ដីចំណាស់ដែលជាម្ដាយ ។

ក្រឡែកមកមើលថេយ៉ុងឯណេះវិញគ្រាន់តែជូតបន្ទប់ទឹកសោះ ញើសហូរមកដូចជាទឹកយ៉ាងអញ្ចឹង ។ បន្ទាប់អង្គុយបាត់ហត់អស់កម្លាំងបានមួយសន្ទុះ ថេយ៍ក៏សម្រេចចិត្តដើរទៅរកអ្នកចាត់ចែងគ្រប់គ្រង់ផ្នែកបុគ្គលិក ។

« អ្នកនាង លី អស់ភារកិច្ចខ្ញុំហើយ បែបនេះខ្ញុំសុំត្រឡប់ទៅវិញហើយ »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now