« ខ្ញុំសង្ឃឹមថាកូនអ្នកបងឈប់មករញ៉េរញ៉ៃជាមួយគ្រួសារខ្ញុំទៀតទេ » អ្នកស្រីចន គាត់ដឹងថាកូនស្រីគ្រួសារជូនម្នាក់នេះពិតជានាំទុក្ខដល់គ្រួសារគាត់ខ្លាំងណាស់ បើនាងចេញមកហើយហ៊ានតែមកអុកឡុកគ្រួសារគាត់ទៀតគាត់នឹងមិនដោះលែងនាងដូចជាជុងហ្គុកនោះទេ ។
« ង៉ាៗៗ. » សម្លេងយំរបស់នាងតូចក៏បន្លឺឡើងសឹងតែសុំាត្រចៀករបស់ថេយ៍ទៅហើយ ថេយ៍បីនាងតូចរលាក់តិចៗ.សម្លឹងមើលទៅទ្វារបន្ទប់ទឹកជាប់ ។
« ( ក្រាក ) នេះយកកូនលោកឯងម្ដងទៅ » គ្រាន់តែជុងហ្គុកបើកចេញមកដល់ខាងក្រៅមិនបានប៉ុន្មានផង ថេយ៍ក៏រហ័សមាត់ក. ហុចនាងល្អិតអោយទៅជុងហ្គុកមើលម្ដងហើយចូលបន្ទប់ទឹកធ្វើមិនដឹង អោយស្គាល់ខ្លះថាមើលកូនពិបាកប៉ុណ្ណា ។
« កូនស្រីប៉ាងងុយគេងហើយ » នាយក៏បីនាងតូចដាក់លើពូកហើយក៏ប្រាស់ខ្លួនគេងក្បែរនាងរហូតដល់គេងលក់ ។
រហូតដល់នាងតូចជីយ៉ុងមានអាយុ 6 ខែ ពួកគេទាំងពីរក៏ផ្លាស់ទៅនៅផ្ទះថ្មីដោយជាកាដូរបស់លោកតាចនសម្រាប់គ្រួសារតូចមួយនេះ ។
« ហ្ហា៎ៗៗ. » ថេយ៍កំពុងតែចម្អិនអាហារនាងល្អិតដែលគេងក្នុងរទេះក្បែរតុអាហារក៏យំឡើងធ្វើអោយថេយ៍ត្រូវបិទភ្លើងរត់មកបីកញ្ញាតូចម្នាក់នេះ ។
« ជុៗ* កើតអីទៀតហើយ?? Mommy នៅទីនេះទេ កុំយំអី »
អោយតែដល់ពេលល្ងាចម្ដងៗ.ថេយ៍តែងតែពរនាងតូចឈរចាំជុងហ្គុកមកវិញជានិច្ច មើលច្រកទ្វារម្ដងៗ.សឹងតែជ្រុះគ្រាប់ភ្នែក ។ ពិតជាគួរអោយក្ដៅទ្រូងណាស់ កូនហ្នឹងតាមតែឯងទៀត ពេលនៅជាមួយនិយាយពីថារករឿងបើមិនអោបមិនបាត់ ប៉ុន្តែពេលនៅជាមួយជុងហ្គុកបែរជាស្លូតទៅវិញ ។
« ហ្អឹម.. កូនស្រីប៉ាមានរករឿង Mommy ឬអត់?? »
« កូនលោកឯងណាស៎ ( ជុប៎ ) គួរអោយស្រឡាញ់ណាស់ » កូនលោកឯងណាស៎ពិតជាពិបាកប្រដៅខ្លាំងណាស់ ប៉ុន្តែគ្រាន់តែជុងហ្គុកថ្ពាល់ក្រពុំគេមួយខ្សឺតបែរជាសរសើរនាងល្អិតម្នាក់នេះទៅវិញហើយថែមទាំងលួចអៀនទៀតផង ។
« មោះអោយកូនមកបងមក បងនាំទៅដើរលេងខាងក្រៅ »
នាងតូចពេលនេះអាចមើលឃើញហើយអញ្ចឹងគេច្បាស់ជាឃើញមុខជុងហ្គុកនិងថេយ៍ស្គាល់ច្បាស់ណាស់ជា Mommy Daddy ហើយ ។
CZYTASZ
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...