EP17-ហេតុអីប៉ាចង់ជួបលេខារបស់ជុង??

3.4K 331 12
                                        

ព័ត៌មានដែលថេយ៍ជះទឹកដាក់ជុងហ្គុកបានដឹងទៅដល់លោកតារបស់នាយ និយាយបានថាគាត់ជាសមាជិកដែលដឹងក្រោយគេបន្តិចហើយព្រោះតែគាត់មិនសូវជាកាន់ទូរស័ព្ទអ្វីប៉ុន្មាននោះទេ ។

[ S K I P ]

ថេយ៍អង្គុយនៅក្នុងហាងរបស់ជីមីន ដោយសារតែឮដំណឹងមកថា ជីមីនិងយ៉ុនហ្គីមានដំណើរកម្សាន្តទៅសិង្ហបុរីចំនួនមួយអាទិត្យបន្តិចទៀតនេះ ថេយ៍ក៏នឹងត្រូវមើលហាងទទួលការខុសត្រូវជំនួសជីមីន ។ ថេយ៍អង្គុយទាំងទឹកមុខស៊ុយប៊ែរ ។

« ថេយ៉ុង » គ្រាន់តែឃើញជុងហ្គុកដើរចូលមកបែបនេះ ថេយ៍ក៏ងើបចេញពីកៅអីដើម្បីចង់គេចចេញមិននិយាយរកគេ ប៉ុន្តែជុងហ្គុកបែរជាហៅសព្វនាមគេបានមុន ។

« ប្រហែលសមចិត្តលោកហើយ ដែលខ្ញុំអត់ការងារធ្វើបែបនេះ » មិនថាតែការងារក្រុមហ៊ុននាយទេ សូម្បីតែក្រុមហ៊ុនផ្សេងអោយតែឮឈ្មោះគីម ថេយ៉ុង មុខមាត់បែបនេះ គ្មានក្រុមហ៊ុនណាគេព្រមទទួលនោះទេ ។

« សូមទោសផង តែខ្ញុំមិនមែនមកសមចិត្តទេ »

« បើអញ្ចឹងមកធ្វើអី?? មកសួរសុខទុក្ខខ្ញុំ ខ្ញុំប្រាប់លោកចុះ ខ្ញុំមិនមែនអ្នកជម្ងឺទេ ហើយអាពាក្យសូមទោសរបស់លោកនោះ លោកយកទៅវិញ ខ្ញុំមិនទទួល »

« អោយខ្ញុំធ្វើយ៉ាងមិចទើបឯងឈប់ខឹងនឹងខ្ញុំ?? »

« ខ្ញុំមិនបានខឹងលោក » មិនមែនគេចង់ខឹងនាយទេ ប៉ុន្តែនៅពេលដែលឃើញជុងហ្គុកម្ដងៗអ្នកដែលគេខឹងផ្ដោតជាងគេគឺអ្នកស្រីចន ប៉ុន្តែមិនដឹងយ៉ាងមិចបែរជាចង់ឆ្លងមកដល់នាយទៅវិញ ។ អ្នកស្រីចនមិនត្រឹមតែបណ្ដេញគេចេញនោះទេ ប៉ុន្តែគាត់ថែមទាំបិទឈ្មោះមុខមាត់គេពេញនោះ ចង់ឬមិនចង់គេក៏ក្លាយជាមនុស្សដែលមិនអាចបន្តការងារក្នុងក្រុមហ៊ុនរហូតហ្នឹង ។

« អញ្ចឹងមកពីម៉ាក់ខ្ញុំ ?? »

« ចុះលោកគិតថាខ្ញុំគួរតែខឹងគាត់ទេ?? »

« .... »

« លោកល្អនឹងម៉ាក់លោកយ៉ាងនេះ ប្រហែលជាលោកក៏ខឹងនឹងខ្ញុំហើយ ដែលខ្ញុំខឹងម៉ាក់លោកបែបនេះនោះ » ថេយ៍ក្រវាសដៃចេញពីកាន់ចសប់កាន់របស់នាយ ត្រូវហើយជសម្ដាយនិងកូនគ្នាច្បាស់ជានៅខាងគ្នាអញ្ចឹងហើយ ប៉ុន្តែសម្រាប់គេវិញគឺគ្មានទេ បើមាន មានតែជីមីនប៉ុណ្នោះ ព្រោះតាំងពីដើមរាងមកមិនថាមានរឿងមិនអាចដោះស្រាយបានយ៉ាងណា ក៏គេជ្រើសរើសយកជីមីនជានិច្ច មិនដែលប្រាប់គ្រួសារម្ដងណាទេ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Hikayelerin yaşadığı yer. Şimdi keşfedin