EP15-មិនទាន់ចង់រៀបការ

3.1K 320 14
                                    

ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ ថេយ៍នៅតែបន្តឆ្ងល់ដដែលថាម្នាក់ដែលផ្ញើររូបភាពនិងឈ្មោះគេនោះជាអ្នកណា ប៉ុន្តែមិនអាចដោះស្រាយចម្ងល់មួយនេះបានទេអ្វីដែលគេធ្វើមានតែការប្រយ័ត្នខ្លួនប៉ុណ្នោះ ។

« ដៃត្រូវនឹងអីឬ?? » ជុងហ្គុកបន្លឺឡើងហាក់បារម្ភពេលឃើញដៃរបស់ថេយ៍ត្រូវមានបងរុំរបួសបែបនេះ ។

« របួសបន្តិចបន្តួចប៉ុណ្នោះ គ្មានអ្វីទេ » ថេយ៍ថាហើយក៏ដើរចេញទៅបន្ទប់ការងាររបស់នាយទៅធ្វើការរបស់គេធម្មតាវិញ ។

បន្ទាប់ពីបញ្ចប់ការងារមកដល់ផ្ទះវិញ រឿងរបស់ពួកគេឈ្លោះគ្នាក៏បានឮមកដល់អ្នកស្រីចន គាត់ពិតជាម៊ួម៉ៅចំពោះថេយ៍ណាស់ ដែលហ៊ានមកបំផ្លាញការញុំាអាហាររបស់ជុងហ្គុកនិងនាងក្រមុំ ហើយរឹតតែខឹងនោះគឺ គីម ថេយ៉ុងបែរជាហ៊ានលើកកែរទឹកជះមុខកូនប្រុសគាត់ទៀតផង មិនដែលមាននរណាហ៊ានធ្វើទង្វើបែបនេះដាក់នាយពីមុនមកទេ ទង្វើបែបលក់មុខបែបនេះ ក្មេងនេះចំជាប្រហើនមែន!! ។

៚ រីង រីង ៚ សម្លេងកណ្ដឹងក៏បន្លឺឡើងថេយ៍ក៏ប្រញាប់ទៅបើកទ្វារផ្ទះស្នាមញញឹមក៏រលុបទាំងភ្ញាក់ផ្អើលក្រោយឃើញអ្នកស្រីចនមានវត្តមាននៅទីនេះ ។

« អ្នកស្រី » ថេយ៍ហៅសព្វនាមគាត់តិចៗ ទាំងឆ្ងល់ហេតុអ្វីគាត់មកទីនេះ?? មិញក៏គាត់ដឹងថាខ្លួនរស់នៅក្នុងផ្ទះនេះ?? អ្នកស្រីចនមិនមាត់តែក៏ដើរចូលមកខាងក្នុងផ្ទះរបស់ថេយ៍ធ្វើអោយថេយ៍ចាប់ផ្ដើមឆ្ងល់មួយរំពេច ខ្សែភ្នែករំពៃរបស់អ្នកស្រីចនសម្លឹងមើលជុំវិញផ្ទះចុះឡើង ឃើញថាគ្មានអ្វីពិសេសទេ សាមញ្ញៗ!! ទើបគាត់បែរមកសម្លឹងថេយ៍វិញតាំងពីក្បាលរហូតចុងជើងតែម្ដង ឃើញថាក៏សាមញ្ញាដូចគ្នាហ្នឹង ។

« ល្មមឈប់តោងទាមជុងហ្គុកហើយ » គាត់ក៏បោះមួយប្រយោគគ្រោតគ្រាតទៅរកថេយ៍ ថេយ៍ក៏ចងចិញ្ចើមសម្ដែងការមិនពេញចិត្តនឹងឆ្ងល់ឡើងមក សុចៗបែរជាប្រាប់អោយឈប់តោងទាមកូនប្រុសគាត់ យើកន្លងមកគេតោងទាមនាយឬ??

« ហេតុអីខ្ញុំតោងទាមកូនអ្នកស្រី?? » គេមិនដឹងទេថាកន្លងមកខ្លួនពិតជាតោងទាមជុងហ្គុកមែនឬអត់នោះ ហើយតោងទាមដើម្បីអ្វី?? ដូចមិនយល់ អ្នកស្រីចនកាលដែលឮប្រយោគសំណួរហាក់ដូចជាផ្គើនរបស់ថេយ៍គាត់ពិតជាម៊ួម៉ៅខ្លាំងណាស់ ហ៊ានមានមុខមកសួរទៀតបើឃើញច្បាស់បែបនេះហើយនោះ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Onde histórias criam vida. Descubra agora