« ថេយ៍យ៉ាងមិចហើយ?? មានឈឺត្រង់ណា៎ទេ?? » ជុងហ្គុកលើកដៃស្រឡូនទាំងគូរបស់ថេយ៍លើកមកពិនិត្យចុះឡើងហើយក៏សួរគេទាំងក្ដីបារម្ភ ។
« ខ្ញុំឈឺដោយសារតែលោកហ្នឹងហើយ លែង ! កុំមកប៉ះ ! » ថេយ៍ងើយទៅសម្លក់ជុងហ្គុកក្រឡាស់ដៃចេញពីការចាប់កាន់ ប្រើសម្ដីត្រគោះបោះបោកទៅកាន់គេ ប៉ុន្តែចំពោះជុងហ្គុកឯណេះវិញគេមិនបានខឹងស្អប់គុំគួនថេយ៍នោះទេផ្ទុយទៅវិញមានតែទទួលដឹងកំហុសដែលខ្លួនធ្វើអោយគេមកត្រូវគេងមន្ទីរពេទ្យទៅវិញ ។
« មែនហើយបងសូមទោស តើរបួសលើថ្ងាសរបស់អូនមានឈឺទេ?? » ជុងហ្គុកនៅរឹងធ្មឹងសួរគេឈឺដដែលរហូតដល់ថេយ៍ត្រូវក្ដាប់មាត់ក្រឺតខ្នាញ់នាយជាខ្លាំង ។ ជុងហ្គុកលើកដៃបម្រុងនឹងស្ទាបថ្ងាសគេក៏ថេយ៍បែរមុខចេញដែរ ។
« អូនឃ្លានហើយឬនៅ?? មោះចាំបងបញ្ចុកអាហារអោយអូន » ជុងហ្គុទាញកៅអីមកជិតដាក់ខ្លួនអង្គុយយកអាហារចេញមក ។
« ថេយ៍ហារមាត់មកបងបញ្ចុក » នាយដួសបាយនឹងទឹកស៊ុប Tteokbokki ឡើងមក មកដាក់ក្បែរមាត់របស់ថេយ៍ប្រាប់គេអោយហារមាត់ប៉ុន្តែគេបែរជាសម្លក់ស្លាបព្រានោះទៅវិញ ។
« បើអូនមិនព្រមញុំា បងញុំាខ្លួនឯងហើយ » ជុងហ្គុកក៏យកវាមកញុំាមែន ថេយ៍ដែលអង្គុយមើលក៏លួចលេបទឹកមាត់ផ្សើមបំពងក.ឡើងមក គេក៏ឃ្លានដែរព្រោះតាំងពីជួបគ្រោះថ្នាក់ឡើងមកនោះតាំងពីរហូតដល់ល្ងាចគឺគេគេងសន្លប់ក្រោកឡើងក៏មិនសូវមានកម្លាំងកំហែងគ្រប់គ្រាន់ទៀត ។
« អូនញុំាឬអត់?? » ជុងហ្គុកក៏ងើបមុខមកច្បិចសួរគេបញ្ជាក់ម្ដងទៀត ប៉ុន្តែចម្លើយនោះគឺងាកមុខចេញ ។
[ S K I P ]
« នៅសល់មួយប្រអប់ទៀត បើអូនហេវក៏យកមកញុំាចុះព្រោះពេលនេះបងឆ្អែតហើយ » ចប់សម្ដីជុងហ្គុកក៏បិទគម្របអាហារទរទេរនោះវិញរួចហើយក៏ងើបដើរចេញយកទាំងខោអាវសម្ដៅចូលបន្ទប់ទឹក ។
បន្ទាប់ពីងូតទឹកស្លៀកពាក់រួចរាល់ហើយជុងហ្គុកក៏ដើរចេញមកវិញ ។ កែវភ្នែកទាំងគូក៏រេទៅក្រឡេកមើលថេយ៍និងអាហារដែលគេទុកក្បែរខ្លួនរបស់គេចង់ដឹងថាគេមានបានយកញុំាប៉ុន្តែចម្លើយនោះវាស្ដែងនឹងភ្នែកនោះគឺអត់ ។ ប្រអប់អាហារនៅដោយប្រអប់អាហារចំណែកឯថេយ៍វិញក៏ប្រាស់ខ្លួនគេបែរខ្នងដាក់អាហារនោះទៀត ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...