« សូមទោសផងលោកមិនអាចចូលបានទេ » លោកគ្រូពេទ្យមានវ័យចំណាស់ម្នាក់ខំនិយាយឃាត់ជុងហ្គុកព្រោះតែឃើញគេចង់ដើរចូលទៅខាងក្នុង ។ បន្ទាប់ពីឃាត់គេរួចរាល់ហើយហើយ គាត់ក៏ប្រញាប់ប្រញាលដើរចូលទៅខាងក្នុង ។
« ថេយ៍មិនអីទេ លោកចនកុំបារម្ភខ្លាំងពេកអី » ជីមីនមើលទៅទឹកមុខជុងហ្គុកនិងកាយវិការរបស់គេហាក់បារម្ភពីសុខទុក្ខថេយ៍ជាខ្លាំងទើបប្រញាប់និយាយកុំអោយគេបារម្ភពីថេយ៍ពេក ។
« ខ្ញុំជាអ្នកធ្វើអោយថេយ៍ទៅជាបែបនេះ ខ្ញុំមិនអាចអត់បារម្ភពីថេយ៍បានទេ » ជីមីនក៏ព្រួសខ្យល់ដង្ហើមចេញមក កាលតែស្ដាប់ឮនាយនិយាយថាគេជាដើមហេតុអោយថេយ៍ក្លាយជាបែបនេះ ជីមីនក៏រាងមានចិត្តអាណិតជុងហ្គុកបន្តិចដែរ ។
« ជុង ថេយ៍យ៉ាងមិចហើយកូន?? » អ្នកស្រីគីមនិងលោកគីមក៏មកដល់ អ្នកស្រីគីមក៏បន្លឺសំណួរទៅរកជុងហ្គុក ។
« គ្រូពេទ្យកំពុងតែមើលថេយ៍ហើយម៉ាក់ »
« ហេតុអីក៏មានរឿងនេះកើតឡើង?? » លោកគីម ទើបតែរៀបការហើយថ្មីៗមិនទាន់បានមួយថ្ងៃស្រួលបួលផង កូនគាត់បែរជាព្រឹកឡើងឮដំណឹងគេងពេទ្យទៅវិញ ។
« អោយខ្ញុំសូមទោសផងប៉ាម៉ាក់ដោយសារតែខ្ញុំ ពួកយើងប្រកែកគ្នាតិចតួចហើយថេយ៍ក៏ដើរឆ្លងផ្លូវ »
« មិនអីទេមិនមែនជាកុហកជុងទេ ថេយ៍តែងតែបែបនោះនិយាយមិនងាយស្ដាប់គ្នាទេ »
« បាទ ប៉ុន្តែ ~ ~ »
« ឆាប់អង្គុយសិនមក »
« បាទប៉ា »
បន្តិចក្រោយមកគ្រួសារចនក៏បានមកដល់ អង្គុយរងចាំរហូតដល់គ្រូពេទ្យចេញមក ។ ជុងហ្គុកមានភាពអន្ទះអន្ទែងជាងគេ គេដូចជាបារម្ភពីថេយ៍ខ្លាំងណាស់ ។
[ S K I P ]
« យ៉ុន... » យ៉ុនហ្គីក៏ដាក់ខ្លួនអង្គុយក្បែរជីមីនអង្អែលប្រអប់ដៃជីមីនថើរៗ.ញញឹមរកគេបន្តិចហើយក៏ងាកមករកជុងហ្គុកវិញ ។
« ប្រពន្ធឯងច្បាស់ជាមិនអីទេ កុំបារម្ភពេកអី » យ៉ុនហ្គីគោះស្មាជុងហ្គុកតិចៗ. មើលទៅទឹកមុខមិនស្ងប់របស់គេ បើសិនជាអ្នកខាងក្នុងដឹងថាជុងហ្គុកបារម្ភពីគេយ៉ាងនេះ ប្រហែលជាសប្បាយចិត្តណាស់ហើយ ។
![](https://img.wattpad.com/cover/277106496-288-k237140.jpg)
BẠN ĐANG ĐỌC
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...