EP44-ប្រពន្ធរបស់ខ្ញុំចាប់អារម្មណ៍លើលោក

2.4K 235 32
                                    

ជុងហ្គុកបីកាយតូចច្រឡឹងរបស់ប្រពន្ធកាត់តាមកន្លែងមនុស្សច្រើនមានភ្ញៀវត្របាញ់ក្រសែភ្នែកទៅរកពួកគេទាំងពីរប៉ុន្តែជុងហ្គុកមិនបានខ្វល់នោះទេ សំខាន់ប្រពន្ធគេក្បាលរឹងមិនព្រមចុះនាយត្រូវតែបីមកអញ្ចឹងហើយ ។

មកដល់កន្លែងនាងក្រមុំ អុីរីស ដែលកំពុងអង្គុយរងចាំជុងហ្គុកក៏ទម្លាក់កាយតូចទៅលើកៅអីរួចហើយក៏អង្គុយក្បែរគេញញឹមស្រាលៗ.ទៅរកនាងក្រមុំបន្តិច ។

នាងក៏បែរញញឹមទៅរកថេយ៍ឆ្លាស់នឹងជុងហ្គុក ។ នាងនិងប៉ានាងក៏ជាភ្ញៀវនៅក្នុងពិធីរៀបការរបស់ពួកគេទាំងពីរដែរ ។

« កម្មង់អីញុំាសិនទៅ » ជុងហ្គុកងាកមកមើលថេយ៍ហើយក៏និយាយទៅរក អុីរីស ។

« ចាស៎ » បន្ទាប់ពីបានចម្លើយពីនាងហើយ ជុងហ្គុកក៏ហៅបុគ្គលិកក្នុងភោជនីយដ្ឋានអោយមកក្បែរ ។

« ខ្ញុំយកមួយនេះចុះ »

« រួចចុះលោកប្រុសខាងនេះវិញ?? »

« ថេយ៍ចង់ញុំាអី?? » នាយក៏ងាកមកសួរប្រពន្ធទាំងសម្លេងស្រាលស្រទន់ ។

« អត់ »

« យកពីរមុខនេះចុះ »

« បាទ » ចប់សម្ដីបុគ្គលិកនោះក៏ដើរទៅវិញ ។

« តាមពិតទៅខ្ញុំគ្រាន់តែមកនិយាយការងារមួយភ្លែតប៉ុណ្ណោះ ប៉ុន្តែលោកចនបែរជាបន្ថែមការញុំាអាហារពេលព្រឹកទៅវិញ »

« បាទ » ជុងហ្គុកក៏ងក់ក្បាលតិចៗ. ព្រោះតែថេយ៍មិនព្រមញុំាអាហារនៅផ្ទះហើយណាមួយទៀតចោទគេថាទៅជួបស្រីទៅវិញ អញ្ចឹងហើយទើបបាននាយនាំគេអោយមកប្រាកដប្រជាថានាយមិនបានមកជួបស្រីនោះទេគឺនាយជួបដើម្បីតែការងារប៉ុណ្ណោះឯង ។

« ហ៊ានណាត់ស្រីមកញុំាអីនៅភោជនីយដ្ឋានផង??! » ថេយ៍ងាកមកសង្រ្កៀតធ្មេញនិយាយទៅនាយតិចៗ.ស្របនឹងប្រអប់ដៃស្រឡូនសស្អាតលូកទៅមួលសាច់ភ្លៅនាយខ្លាំងៗ. ។

« អូយ ថេយ៍... » នាយក៏ប្រញាប់ប្រញាលមកជាអង្អែលប្រអប់ដៃថេយ៍ច្របាច់លេងតិចៗ.ធ្វើអោយថេយ៍ក៏រហ័សដកចេញវិញ ពូកែបន្លំសម្បើមណាស់ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now