EP61-មិចក៏កូនលោកឯងពិបាកមើលយ៉ាងនេះ??!

3.3K 261 45
                                        

ចន ជីយ៉ុងក៏បានមកដល់ផ្ទះប៉ាៗ.ជុងហ្គុករបស់គេដោយមានការបីបមពីរង្វង់ដៃរបស់ថេយ៉ុង ។ ដំណឹងដែលចៅស្រីរបស់គាត់កើតលោកគីមនិងអ្នកស្រីគីមក៏បានដឹងដូចគ្នាប៉ុន្តែពួកគាត់រវល់មិនអាចមកបាននោះទេចាំពេលនាងតូចធំបន្តិចគាត់និងមកលេង ។

ថេយ៍បានបីនាងតូចទៅគេងក្នុងរទេះទារកព្រោះតែនាងគេង ពេលនេះនាងទើបតែបាន 1 សប្តាហ៍ប៉ុណ្ណោះ ។

ថេយ៍ងងុយមើលនាងតូចគេងបានបន្តិចហើយក៏ចុះទៅខាងក្រោមវិញចំណែកឯជុងហ្គុកគឺទៅធ្វើការបាត់ហើយប៉ុន្តែនាយក៏បានផ្ដាំប្រាប់ថេយ៍រួចហើយពេលថ្ងៃត្រង់នាយនឹងមកវិញ ។

« នាងគេងឬ?? » អ្នកស្រីចនក៏បែរមកសួរថេយ៉ុងខណៈដែលគាត់កំពុងតែកូរទឹកស៊ុបដែលចម្អិនក្នុងឆ្នាំង ។

« បាទ៎ »

« ថេយ៍អង្គុយចុះសិនមក » លោកចន

« បាទ ប៉ា »

« ជុងនេះខ្លាចថាថេយ៍ចុះមកឃ្លានទើបផ្ដាំម៉ាក់អោយធ្វើអីអោយញុំា ប៉ុន្តែរបស់ញុំាមានពេញទូទឹកកកអញ្ចឹងហើយធ្វើញុំាជុំគ្នាម្ដងទៅ » កូនប្រុសរបស់គាត់នេះស្រឡាញ់ថេយ៉ុងខ្លាំងណាស់ដល់ថ្នាក់ផ្ដាំម្ដាយអោយធ្វើអីញុំាអោយកូនប្រសារទៀតផងពិតជាចំមែនហើយ ។

[ S K I P ]

បន្ទាប់ពីញុំាអាហារដែលម៉ាក់ក្មេកធ្វើអោយញុំារួចរាល់ហើយថេយ៍ក៏ដើរទៅមើលនាងតូចដែលនៅក្នុងបន្ទប់របស់ពួកគេវិញ ។

« ង៉ាៗៗ. » សម្លេងតូចច្រមិចរបស់នាងក៏បន្លឺឡើងស្របពេលដែលថេយ៍នៅក្នុងបន្ទប់ទឹកអង្គុយដុះសាប៊ូនៅអាងហើយក៏ប្រញាប់ប្រញាលទាញអាវដែលនៅក្បែរនោះមករុំខ្លួនចេញពីបន្ទប់ទឹកមកមើលនាង ។

« ហេតុអីក៏យំបែបនេះ Mommy នៅមិនទាន់ងូតទឹករួចរាល់ទេ » ថេយ៍លើកនាងមកបីនឹងដៃធ្វើទឹកមុខស្ញូញស្ញាញព្រោះមិនទាន់ងូតទឹករួចរាល់ផងនាងយំរករឿងទៅហើយ លើខ្លួនជាប់ដោយសាប៊ូដែលមកទាន់ជ្រះហើយមកអោយពាក់អាវបែបនេះទៀតស្កៀបខ្លួនខ្លាំងណាស់ ។

« ង៉ាៗៗ. » នាងល្អិតក៏នៅតែបន្តយំទោះបីថេយ៍លើករលាក់យ៉ាងណា៎ក៏មិនព្រមបាត់ ។ ថេយ៍ឯណេះភ័យសឹងអីទៅហើយ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Место, где живут истории. Откройте их для себя