EP49-លោកកុហកខ្ញុំមែនទេ??

2.3K 254 55
                                    

មួយម៉ោងកន្លងផុតទៅជីមីនក៏ត្រឡប់ទៅផ្ទះវិញ ហើយបានបន្តិចប៉ាម៉ាក់និងលោកតារបស់ជុងហ្គុកក៏បានមកមើលគេបន្តិចមុននឹងពួកគាត់ត្រឡប់ទៅផ្ទះវិញ ។

អ្នកស្រីចនក៏ចង់នៅមើលពួកគេទាំងពីរឆ្លាស់គ្នាដែរប៉ុន្តែលោកចនក៏ឃាត់គាត់មិនចង់អោយអ្នកស្រីចននៅដោយគ្មានគាត់នោះទេ ហើយណាមួយគាត់បាមពឹងអោយគិលានុបដ្ឋាយិកាមើលពួកគេទាំងពីរនាក់ហើយ ។

គិលានុបដ្ឋាយិកាស្រីម្នាក់ក៏ដើរមកចូលក្នុងបន្ទប់របស់ថេយ៍មុននឹងទាយប្រអប់ថ្នាំជំនួយវីតាមីនដល់គេនិងកូនក្នុងពោះហើយនិយាយទាំងញញឹមផ្ដាំគេអោយលេបវារាល់ថ្ងៃរហូតដល់គេសម្រាលហើយក៏ដើរចេញទៅវិញ ។

« ហ្អឹម... ឃ្លានហើយ » អង្គុយសុខៗ.ថេយ៍ក៏ស្រាប់តែឃ្លានឡើងមក លើកដៃអង្អែលពោះខ្លួនឯងតិចៗ.ហើយក៏ទម្លាក់ជើងបើកទ្វារចេញទៅខាងក្រៅរកគិលានុបដ្ឋាយិកាស្រីម្នាក់នោះដើម្បីខ្ចីទូរស័ព្ទនាង Call ទៅជីមីនទិញអីញុំាអោយខ្លួន ។

គិលានុបដ្ឋាយិកាម្នាក់នោះចៃដន្យអ្វីក៏នៅក្បែរនោះស្រាប់ហើយថេយ៍ក៏មិនចាំបាច់អីត្រូវដើរឆ្ងាយដែរ បន្ទាប់ពី Call រួចរាល់ហើយក៏ចូលក្នុងបន្ទប់វិញចាំជីមីនទិញអាហារមក ។ អង្គុយទាំងលើកដៃអង្អែលតិចៗ. ។

ចាំបានមួយសន្ទុះក្រោយមកជីមីនក៏ទិញអាហារមក ថេយ៍ក្រោយបានអាហារដល់ដៃបែបនេះគេក៏ញញឹមចេញមក ។

« យប់ហើយ ញុំាប៉ុណ្ណឹងគ្រាន់ទេ?? ព្រោះតែគេលក់អស់ហើយ » ជីមីនក៏ច្បិចសំណួរទៅរកថេយ៍ស្របពេលដែលអ្នកដែលត្រូវគេសួរកំពុងតែញុំាអាហារនោះជារឿយៗ. ។

« យើងថាយប់ហើយ ពេលឯងញុំាឆ្អែតគួរតែទៅរកលោកចនទៅ » ជីមីននិយាយទាំងកំបុតៗ.ទៅរកថេយ៍ព្រោះគិតថាគេប្រហែលជាដឹងរឿងជុងហ្គុកជួបគ្រោះថ្នាក់ហើយមើលទៅ ដោយសារតែមិញនេះយ៉ុនហ្គីត្រឡប់មកផ្ទះប្រាប់ដំណឹងនេះអោយជីមីន ហើយគេក៏ទើបតែដឹងដែរ ។ ថេយ៍ក៏ក្របួញចិញ្ចើមចេញមក អោយទៅរកយ៉ាងមិច បើគេនៅក្នុងមន្ទីរពេទ្យ ចំណែកឯប្រុសម្នាក់នោះបាត់ 2 ថ្ងៃឥឡូវហើយ អោយរកតាមណា៎ ហើយមើលទៅជុងហ្គុកមិនបានខ្វល់ពីគេផង រឿងអីគេត្រូវទៅរកជុងហ្គុកនោះ?? ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now