« មិនមែនយ៉ាងមិច គួរអោយស្រលាញ់សឹងអី » អេឡិចក៏ឈោងដៃទាំងគូមកប៉ះថ្ពាល់ថេយ៍ព្រិចភ្នែកញាប់ៗ បណ្ដើរគ្នានៅឯផ្សារយ៉ាងត្រសងកៀកកិតស្និទស្នាទបែបនេះមានអីថាមិនមែនទៅ ។
« គិតស្មានថាលោកចនបោកអូនថេយ៍ហើយតើស៎ » អេឡិចដកដៃចេញពីថ្ពាល់ក្រពុំរបស់ថេយ៉ុងងាកទៅនិយាយជាមួយជុងហ្គុក ។
« ខិកៗ » ជុងហ្គុកក៏ស្រាប់តែឈ្លក់ទឹក ឈ្លក់នឹងពាក្យសម្ដីដែលអេឡិចនិយាយមុននេះជាខ្លាំង ។
« ហ្ហេ..... ខ្ញុំគ្រាន់តែគិតប៉ុណ្ណោះ មិចក៏ប្រតិកម្មរហ័សយ៉ាងនេះ?? ឬលោកចនចង់បោកអូនថេយ៍មែន?? » អេឡិចនិយាយបណ្ដើរជូតកាំបិតស្លាបព្រាបណ្ដើរព្រោះចានអាហារមកដល់លើតុហើយ ប៉ុន្តែគ្រាន់តែជូតសោះក៏មើលទៅគួរអោយខ្លាចភ្នែកដែរ ។
« មិនមែនទេ~~~ » ជុងហ្គុកក៏ប្រកែក ។
« បើបែបនេះល្អហើយ នាំមកជួបលោកតា លោកប៉ាអ្នកម៉ាក់បែបនេះ ច្បាស់លាស់ចង់ចូលចែចូវអូនថេយ៍មែនទេលោកចន?? »
« មិនមែនទេ / មិនមែនទេ » ថេយ៍និងជុងហ្គុករហ័សលើកដៃរាឡើងថែមទាំងនិយាយព្រមគ្នា ធ្វើអោយពួកគាត់ទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ។
« ហ្ហេ.... សូម្បីតែនិយាយក៏ព្រមគ្នាដែរ ហ្ហើយ ចំជាគូរស្នេហ៍គួរអោយស្រលាញ់មែនតែម៉ងហើយ » ថេយ៍សឹងតែទម្លាក់ខ្លួនអង្គុយយំតែម្តងទេ អោយតែជួបអេឡិចលើកណាខ្ទេចហួសលើសហ្នឹង សូម្បីតែពេលនេះទោះខ្ញុំប្រឹងប្រកែកយ៉ាងណាក៏មិនឈ្នះអេឡិចដែរ ។
« តាមពិតពួកយើងមិនមែនសង្សារនឹងគ្នានោះ អ្នកទាំងអស់គ្នាយល់ច្រឡំហើយ » ជុងហ្គុក
« មែនហើយពួកយើងមិនមែនជាសង្សារនឹងគ្នាទេ សូមទោសដែលធ្វើមានរឿងយល់ច្រឡំវែងឆ្ងាយ »
« ... » ស្ងាត់ បន្ទាប់ពីការបកស្រាយបានបញ្ចប់ទាំងលោកតា , ប៉ា , ម៉ាក់ និងអេឡិចម្នាក់នាំគ្នាអង្គុយស្ងៀមធ្មឹងហាក់កំពុងតែស្ដាប់ការបកស្រាយរបស់ពួកគេទាំងពីរ មើលមុខគ្នាចុះឡើងកែវភ្នែងឡេងឡង់កំពុងតែគិតពីអ្វីដែលបានឮមុននេះ ។
« ហ្ហេ.... លោកចននេះ នាំមកជួបប៉ាម៉ាក់ប៉ុណ្ណេះហើយ មិនមែនសង្សារនឹងគ្នាយ៉ាងមិច?? ចំមែនហើយ កុហកមិនសមសោះពីរនាក់អូនថេយ៍នេះ » អេឡិចវាយដៃជុងហ្គុកបន្តិចសើចអោយរហឹសទៅនឹងអ្វីដែលពួកគេទាំងពីរទាំងមិនជឿ បកស្រាយប្រាំភាគរយ ភស្តុតាងមានកាំសិបប្រាំភាគរយ ទោះវាយអេឡិចអោយដេកក៏គេមិនជឿថាពួកគេទាំងពីរមិនមែនជាសង្សារនឹងគ្នាដែរ ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...
