EP59-មកវិញមក

2.9K 290 53
                                        

ជុងហ្គុករៀបចំឯកសារដាក់ចូលទៅក្នុងវ៉ាលីតូចមួយហើយអោយលោកពូចូយកវាទៅទុកក្នុងឡាន ។ ការងាររបស់យ៉ុនហ្គីនិងនាយត្រូវទៅកាន់ណាដានិយាយធុរៈកិច្ចជាមួយលោកវីន ( Win ) ហើយទៅត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ ។

« ហេតុអីក៏ជុងធ្វើបែបនេះ?? » អ្នកស្រីចនព្យាយាមទាក់ទងទៅកូនប្រុស 5 - 6 ដងហើយប៉ុន្តែមិនចូលសោះ គាត់និយាយទាំងក្នុងចិត្តអន្ទះអន្ទែង គ្មាននរណា៎ម្នាក់ដឹងថានាយទៅណា៎ទេ ។

« សូមទោសផងអ្នកស្រីដែលខ្ញុំមិនបានសួរអ្នកប្រុសថាគាត់ទៅណា៎ » លោកពូចូអោនគំនាបពោលពាក្យសូមទោសទៅរកអ្នកស្រីចនព្រោះតែគាត់បានចូលនាយទៅដល់អាកាសយានដ្ឋានប៉ុន្តែបែរជាមិនបានសួរនាំនាយទៅណា៎ ។

« មិនអីទេ ទៅធ្វើការវិញចុះ » អ្នកស្រីចនគាត់ក៏មិនបន្ទោសយកពៃអ្វីដែរ កូនគាត់មិនមែនជាមនុស្សគ្មានហេតុផលនោះទេ ប្រហែលបន្តិចទៀតគេអាចនឹងទាក់ទងមកក៏ថាបាន ។

« មនុស្សចង្រៃ ទៅមិនប្រាប់គ្នាមួយម៉ាត់ » ថេយ៍គប់ខ្នើយទៅជញ្ជាំងជេរនាយតាមអ្វីដែលខ្លួនកំពុងតែខឹងពេលនេះ ខឹងអីណាស់ណា៎ទៅ បើសូម្បីតែប្រាប់ក៏មិនប្រាប់គ្នាមួយម៉ាត់ផង ។

« ហ្អឹកៗ. គួរអោយស្អប់ ហុីៗ. » ថេយ៍សកដៃអង្អែលពោះនិយាយមកទាំងយំសសឹក មនុស្សនេះពេលល្អក៏ល្អ ពេលមិនល្អក៏ទុកខ្លួននិងកូនចោលបាត់ ។

មួយម៉ោងក្រោយមកថេយ៍ក៏គេងលក់ស្ងាត់មាត់ក.ដោយមានទឹកភ្នែកជាប់នឹងថ្ពាល់ក្រពុំមិនទាន់ស្ងួតអស់នោះទេ ។

ថ្ងៃថ្មីបន្ទាប់ពីញុំាអាហារពេលព្រឹកហើយរួចរាល់លោកពូចូក៏បានជូនថេយ៍មកហាងជីមីនព្រោះតែអ្នកស្រីចនឃើញទឹកមុខគេមិនស្រស់បស់អាចថានឹកជុងហ្គុកទើបគាត់អោយពូចូនាំគេទៅរកជីមីនកុំអោយមើលមកធុញថប់ពេក ។ ហើយចំណែកឯរឿងថេយ៍អាចពរពោះមានកូនបាននោះពួកគាត់ក៏បានដឹងឮគ្រប់ៗ.គ្នា លោកតាចនបានផ្ដាំអោយគេមើលថែសុខភាព គាត់ពិតជាសប្បាយចិត្តព្រោះទីបំផុតគាត់មានចៅទួតហើយ ។

« លោកចនទៅកាន់ណាដាជាមួយបងយ៉ុន 3 ថ្ងៃទេ មិនមែន 3 ឆ្នាំឯណា៎ហេតុអីក៏ធ្វើទឹកមុខមើលតែមិនបានជួបគ្នារហូតបែបនោះ » ជីមីននិយាយរបៀបលេងសើចទៅរកថេយ៍ ពេលគេនៅធ្វើឯងអីណា៎ ប៉ុន្តែពេលគេទៅបាត់មើលទឹកមុខចុះដូចគេយកទៅចង់បាញ់យ៉ាងអញ្ចឹង ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Место, где живут истории. Откройте их для себя