អ្នកណាទៅដឹងនោះថាពេលពួកគាត់ទៅផ្សារ ជាពិសេសអ្នកស្រីចនបញ្ចេញភាពមិនពេញចិត្តជាខ្លាំងកាលដែលឃើញនាងក្រមុំត្រកូលជូនបណ្ដើរប្រុសអ្នកមានយ៉ាងកៀកកិតថែមទាំងមានអោបថើបគ្នាទៀតផង កាន់តែមើលកាន់តែមិនគួរអោយជឿនឹងភ្នែក ។
កន្លងផុតអស់រយៈពេលប៉ុន្មាននាទី ជុងហ្គុក អ្នកស្រីចន និងថេយ៍ក៏បានមកដល់ផ្ទះ ។ ជុងហ្គុកក៏ដើរចូលទៅខាងក្នុងក្រោយគេបង្អស់ព្រោះតែនាយត្រូវយួរឥវ៉ាន់មកជាមួយ ។
« នេះ ទើបនាំគ្នាពីផ្សារ?? » លោកតាក៏បន្លឺសំណួរឡើងខណៈដែលអ្នកស្រីចនក៏ដាក់ខ្លួនអង្គុយក្បែរលោកចន ។
« ចាស៎ទើបមកពីផ្សារទិញទំនិញណា៎ប៉ា »
« អរ » គាត់ក៏ងក់ក្បាលយល់ស្របតិចៗ.ស្របពេលដែលកែវភ្នែកទាំងគូសម្លឹងទៅមើលដៃចៅប្រុសដែលយួរឥវ៉ាន់ដាក់មកតុលើនោះ ។
« អាហារពេលល្ងាចរៀបចំរួចរាល់ហើយ ចាស៎ » នាងក៏ដើរមកបញ្ជាក់កាត់ផ្ដាច់ការសន្ទនារបស់ពួកគាត់អោយងាកមកមើលនាងគ្រប់គ្នា ។
« អឹម.. បើអញ្ចឹងនាំគ្នាទៅញុំាអាហារទៅ »
« ប៉ុន្តែខ្ញុំមិនឃ្លានទេ សុំទៅបន្ទប់សិនហើយ » អ្នកស្រីចនថាហើយក៏ដើរឡើងទៅលើបន្ទប់របស់គាត់ ។
« ខ្ញុំក៏អញ្ចឹងដែរ.. មិនឃ្លានទេ » ថេយ៍ក៏លើកដៃលាក្រវីក្បាលឡើងមកតិចៗ.អោនគំនាបបន្តិចហើយក៏ដើរទៅខាងលើដូចគ្នាធ្វើអោយមនុស្សចំណាស់ត្រកូលចនចងចិញ្ចើមឆ្ងល់មួយរំពេច សុខៗ.ក៏មានអ្នកមិនឃ្លានញុំាអាហារដល់ទៅពីរនាក់ ហេតុអី?? ។
[ S K I P ]
ពេលនេះអ្នកស្រីចនកំពុងតែតាមដានកូនប្រសាររបស់គាត់ហើយ ព្រោះថាកូនស្រីអ្នកស្រីមិនបានល្អដូចដែលគាត់ដឹង អញ្ចឹងហើយមានតែជ្រើសរើសការបើកចិត្តអោយថេយ៍ប៉ុណ្ណោះ ។ អ្វីដែលគាត់មិនពេញចិត្តចំពោះថេយ៍ខ្លាំងនោះគឺគេមិនអាចពរពោះមានកូនខ្លួនឯងបាន ។
« រឹងៗៗៗ* នែ៎ លោក ស្រីលោកឯង Call មក » ដោយធុញនឹងសម្លេងរោទិ៍ចេញពី Laptop របស់ជុងហ្គុក ថេយ៍ដែលកំពុងតែគេងក៏ប្រាស់ខ្លួនងើបយ៉ាងប្រញាប់ប្រញាលស្រែកប្រាប់ជុងហ្គុកដែលនៅក្នុងបន្ទប់ទឹកនោះខ្លាំងៗ. នៅប្រកាច់ក្នុងបន្ទប់ទឹកហ្នឹងធ្វើស្អីយូរនោះយូរ មិនអាណិតស្រីដែល Call មកទេឬ?? ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...
