EP03-លោកត្រូវជូនខ្ញុំទៅហាង

4.8K 403 8
                                        

« ហ្អឹម!! » ថេយ៍ក្រោកអង្គុយនឹងពូកទន់ល្មើយ ខំប្រឹងលូកដៃទប់ក្បាលតិចៗ ។យប់មិញមិនដឹងផឹកអស់ប៉ុន្មានដបទេ បានជាព្រឹកឡើងគេនៅតែឈឺក្បាលដដែល ។

៚ តុក តុក , ក្រាក ៚

វត្តមានជីមីនក៏ដើរចូលមកដល់ខាងក្នុង ថេយ៍ក៏ងាកទៅមើលទាំងនៅវិលវល់ធីងធោងនៅឡើយ ។

« យ៉ាងមិចហើយ?? » ជីមីនដើរមកជិតលើកដៃស្ទាបថ្ងាសគេទាំងចងចញ្ចើមបារម្ភ ។

« អាក៎ ឈឺក្បាលតិចៗ...ហ្នឹងហើយ »

« ឯងនេះ តែបានមួយដបចូលខ្លួន ដូចមនុស្សញៀនយ៉ាងអ៊ីចឹង » ជីមីននឹកស្ទើរតែហួសចិត្តម្ដងៗ មិនចេះផឹកទេ តែចង់ផឹកសម្បើមណាស់ នេះចេះសំណាងហើយដែលថ្ងៃនេះមិនមែនជាថ្ងៃដែលគេទៅសម្ភាសន៍ការងារនោះ ។

« ជួយទប់យើងផង » ថេយ៍សន្សឹមរំកិលខ្លួនសម្រូតចេញពីពូក ជីមីនក៏ដើរទៅជិតគេ ដើម្បីអោយគេច្រត់ស្មាខ្លួនជាលំនឹងក្រែងល៍ដួល ថេយ៍ក៏បន្តដើរកាន់ស្មាជីមីនរហូតដល់ទ្វារបន្ទប់ទឹក ទាញវាអោយរបើកតិចៗ ប្រញាប់ដើរចូលដើម្បីងូតទឹករៀបចំខ្លួន ។

« អោយឯងសម្រាកមួយថ្ងៃ ថ្ងៃនេះមិនបាច់ធ្វើអីទេ » ជីមីនក៏ដើរមកអង្គុយនៅតុដែលពួកគេតែងចំណាំអង្គុយ រួចនិយាយឡើង

[[ ពេលល្ងាច ]]

បន្ទាប់ពីកម្លោះសង្ហារមីនយ៉ុនហ្គីចាកចេញពីហាងហើយរួចរាល់ បានមួយសន្ទុះទើបជីមីនដឹងថានាយបានភ្លេចទូរស័ព្ទនៅទីនេះ ទើបគេចង់យកទៅអោយ ។

« ជីមីនឯងចង់ទៅណា?? » ថេយ៍ដែលទើបនឹងដើរចេញពីខាងក្រោយស្រដីឡើង

« គឺបងយ៉ុនភ្លេចទូរស័ព្ទ ទើបយើងចង់យកទៅអោយ ថេយ៍នៅមើលហាងបន្តិចទៅ »

« នេះជិតបិទហាងហើយ មិនអីទេ អោយទូរស័ព្ទលោកមីនមក យើងយកទៅអោយគាត់ជំនួសឯង »

[ ភោជនីយដ្ឋាន ]

កម្លោះសង្ហារមានសម្បុរសកំពុងតែអង្គុយទន់មុខសម្លាញ់ខ្លួនចន ជុងហ្គុក ។ គេជា ម្ចាស់ភោជនីយដ្ឋានដ៏ល្បីល្បាញប្រណីតដែលមានទីតាំងនៅកណ្ដាលទីក្រុង និងក៏ជាអ្នកជំនួញវ័យក្មេងដូចជាជុងហ្គុកផងដែរ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Donde viven las historias. Descúbrelo ahora