« កុំតាម ! » ថេយ៍ងាកមកចង្អុលក្ដាប់មាត់ដាក់ជុងហ្គុក តាមនោះតាមឆ្ងល់ វាចេះតែមិចក្នុងខ្លួន?? ។ ជុងហ្គុកកាលដែលឮប្រយោគគំហកអោយបែបនេះក៏ចងចិញ្ចើមហួសចិត្តចង់អស់សំណើចមកតិចៗ ជណ្ដើរមានតែមួយកន្លែងបើមិនដើរចុះតាមនេះចង់អោយនាយលោតទម្លាក់ខ្លួនឬក៏យ៉ាងមិច?? មិនមែន Superhero, vampire ទេ បើលោតចុះមកដេកពេទ្យបាននរណាការជាមួយគីម ថេយ៉ុងទៅ?? ។
« មើលមុខស្អី?? កុំមើល » ចប់សម្ដីថេយ៍ក៏ដើរចុះពីជណ្ដើរតម្រង់ទៅរកផ្ទះបាយ ។
« ត្រឡប់ទៅផ្ទះលោកវិញទៅ ទីនេះគ្មានអីល្អអោយលោកមកសឹងតែរាល់ថ្ងៃទេ »
« ហេតុអីទីនេះគ្មានអីល្អ ហើយចុះគូដណ្ដឹងបងនោះ បងមកលេងគូណ្ដឹងបងមានអីមិនល្អត្រង់ណា៎?? »
« ប្អូនលោកនៅទីនេះឬ?? បានជាបងសម្បើមម្លេះ?? »
« ហៅបែបនេះអោយហើយ ព្រោះជិតដល់រៀបការពួកយើងហើយ »
« ហ៊ើយ កុំរំលឹក ខ្ញុំមិនចង់រៀបការជាមួយលោកទេ »
« អ្ហា.... ជុងនិងថេយ៍នៅជាមួយទេហី មោះ ថេយ៍ ម៉ាក់បានធ្វើ Japchae ដែលថេយ៍ចូលចិត្តញុំា ទៅញុំាទៅ ចុះជុងហ្គុកនៅញុំាដែរទេកូន?? »
« គេមិន ~~ »
« បាទ ម៉ាក់ខ្ញុំនៅញុំា » ថេយ៍ក៏ងាកមកសម្លក់ជុងហ្គុក ខឹងដែរគេការកាត់ប្រយោគខ្លួនប្រឆាំងនឹងការចង់បានរបស់ខ្លួន ចង់នៅទីនេះ ។
« បើអញ្ចឹងចូលមកខាងក្នុងមក » អ្នកស្រីគីមបញ្ចប់ប្រយោគរបស់គាត់ហើយក៏ដើរទៅខាងក្នុងវិញ ។ ដៃមាំក្រាស់ក៏លូកទៅក្រសោបចង្កេះតូចគេហើយក៏ងាកមកញញឹមញាក់ចិញ្ចើមម្ខាង ព្រោះតែពេលនេះនាយរកវិធីធ្វើបាបសងសឹកថេយ៉ុងបានហើយ ។
« លោកធ្វើអី??! លែងដៃ??! » ថេយ៍លើកដៃទៅប្រឡេះវាយតិចៗលើម្រាមដៃមាំរបស់នាយថាអោយគេលែងផង ក្ដាប់មាត់ផង ។ ជុងហ្គុកអោនមកកៀកក្បែរត្រចៀកថេយ៍បន្តិចហើយក៏ខ្សឹបប្រាប់គេខ្សាវៗដែលជាពាក្យគម្រាម ។
នាយបណ្ដើរគេចូលមកអង្គុយនៅតុខិតកៅអីអោយគេដើម្បីអោយគេដាក់ខ្លួនអង្គុយញញឹមយ៉ាងសង្ហារលើកផ្ទៃមុខ ថេយ៍ក៏ដើរមកអង្គុយទាំងលួចខ្នាញ់ប៉ុន្តែក៏ធ្វើជាញញឹមផងដែរ ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...