EP42-បងចង់ទៅរកអូន

2.3K 263 28
                                    

ពួកគេទាំងពីរក៏ធ្វើដំណើរមកដល់ផ្ទះវិញ មកដល់ភ្លាមជុងហ្គុកក៏ប្រញាប់ទៅក្រុមហ៊ុនភ្លាមព្រោះ 1 អាទិត្យមកនេះគេនៅដេហ្គូទុកការិយាល័យចោលយូរពេកហើយ ។

លោកតាចននិងលោកចនគាត់មិនបានដឹងទេថាពួកគេទាំងពីរត្រឡប់មកវិញលឿនយ៉ាងនេះទេទើបលោកចនកំដរលោកតានាយទៅជួបមិត្តចាស់ដោយអ្នកស្រីចនគាត់មិនបានទៅជាមួយនោះទេព្រោះតែបន្តិចទៀតគាត់ក៏ទៅជួបមិត្តរបស់គាត់ដែរ ។ បន្ទាប់ពីរៀបចំខោអាវដាក់ចូលទៅខាងក្នុងទូហើយរួចរាល់ហើយ ថេយ៍ក៏ដើរចុះមកខាងក្រោមសម្ដៅទៅរកទូរទឹកកកក្នុងផ្ទះបាយយកទឹកញុំាហើយក៏ដើរត្រឡប់ទៅវិញ ។

« មួយថ្ងៃៗចង់តែនៅក្នុងបន្ទប់ឬក៏យ៉ាងមិច??! » អ្នកស្រីចនចោទសួរទៅកូនប្រសារពូកែខាងតវ៉ារបស់គាត់ ថេយ៍ក៏បង្អាក់ជំហានហើយងាកមកសម្លឹងគាត់ទាំងចងចិញ្ចើម ។ តាំងពីគេជាមកគេហើយនឹងអ្នកស្រីចនហើយនឹងពេលមកពីបារាំងវិញគេកម្រនិយាយជាមួយអ្នកស្រីចនណាស់ព្រោះគិតថាបើនិយាយមានតែរឿងប៉ុណ្ណោះ ហើយចំណែកឯអ្នកស្រីចនវិញសង្កេតឃើញគាត់មិននិយាយស្ដីជាមួយថេយ៍បែបនេះមិនមែនគាត់ឈប់ខឹងនឹងគេនោះទេប៉ុន្តែមកពីលោកតានិងប៉ារបស់ជុងហ្គុកនៅប៉ុណ្ណោះ ។

« ម៉ាក់មានការអីឬ?? »

« ទាល់តែមានការទើបយើងហៅបានហ្ហេស?? »

« មិនមែនទេម៉ាក់ គឺខ្ញុំគ្រាន់តែចម្លែកចិត្តប៉ុណ្ណោះដែលម៉ាក់មកនិយាយជាមួយខ្ញុំមុនបែបនេះ »

« គ្រាន់តែយើងនិយាយរកចម្លែកហ្ហេស ជាស្ដេចឬក៏យ៉ាងទើបនិយាយជាមួយមិនបាន »

« មិនមែនទេអ្នកម៉ាក់ក្មេក »

« ឡើងម្ញ៉េក លោកអេឺយ មិនដឹងជាមាយាស្អីខ្លះទេរាប់រយជំពូក » និយាយស្រួលបួលក៏ខុសនិយាតមាត់ក៏ថាផ្គើន ម៉ាក់ក្មេកគេនេះពិតជាពិបាកនិយាយស្រួលគ្នាមែន ។

« តែខ្ញុំនិយាយស្រួលទេតើស៎ម៉ាក់ »

« ហ៊ើយ មកទៅផ្សារជាមួយយើង »

« បាទ?? »

« ថ្លង់ទេឬ?? មកអោយឆាប់ឡើង »

« បាទ » ថេយ៍ក៏ងើបចេញពីសាឡុងដើរទៅតាមក្រោយអ្នកស្រីចនហើយក៏ឡើងអង្គុយក្នុងឡានបើកចាកចេញទៅ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now