EP50-ល្អហើយ ងាប់ហ្នឹងទៅ

2.6K 242 62
                                        

ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ នៅក្នុងបន្ទប់ជម្ងឺរបស់ជុងហ្គុក ។

« ហ្អឹម... អូយ » មិនទាន់នឹងបើកភ្នែកបានស្រួលបួលផងជុងហ្គុកក៏ត្អូញត្អែរឡើងមកចងចិញ្ចើមចូលគ្នាលើកដៃមកប៉ះនឹងទ្រូងព្រោះតែចុកនិងធ្ងន់ហាក់ដូចជាមានអ្វីម្យ៉ាងមកសង្កត់យ៉ាងអញ្ចឹង ប៉ុន្តែបែរជាប៉ះចំខ្នងនរណាម្នាក់ទើបនាយបើកភ្នែកឡើងមក ។

« ថេយ៍... អូយ៎ » គឺនាយចុកទ្រូងដោយសារតែថេយ៍គេងនៅពីលើនាយ ។

« ថេយ៍... ក្រោកឡើង » ជុងហ្គុកដាស់ថេយ៍តិចៗ.ស្របពេលឈឺមកជាមួយគ្នា ថេយ៍ក្រោយឮជុងហ្គុកហៅល្វើយៗ.ក្បែរត្រចៀកបែបនេះក៏ងើបទៅមើលនាយហើយក៏ក្រោកចេញមកវិញ ។

« អូនឈឺអីមែនទេថេយ៍?? » គេក៏សួរថេយ៍ឡើងមកដោយសារតែឃើញគេស្លៀកពាក់ខោអាវអ្នកជម្ងឺ ។

« មិនបាច់មកបារម្ភខ្ញុំទេមើលតែលោកវិញទៅ »

« បងកើតអី?? »

« នៅមានមុខមកសួរទៀរ លោកបើកឡានយ៉ាងមិច?? មិនចេះមើលផ្លូវទេឬ?? បើលោកយ៉ាងមិចៗ.ទៅអោយខ្ញុំនិង.... រស់នៅយ៉ាងមិច??! » ថេយ៍តម្លើងសម្លេងថាអោយជុងហ្គុកខ្លាំងៗ.ស្ទើរតែស្រក់ទឹកភ្នែកមកទៅហើយ គេពិតជាខឹងនឹងជុងហ្គុកខ្លាំងៗ. ធ្វើឪគេហើយនៅបើកឡានភ្លើៗ.ទៀត ចុះបើគេគ្រោះថ្នាក់កើតអីធ្ងន់ធ្ងរនោះ តើចង់អោយកូនគេកំព្រាឪពុកឬ?? ។

« អូយ បងសូមទោស » នាយលើកដៃមកប៉ះទ្រូងត្អូញត្អែរឡើងមកដោយមិនភ្លេចពោលពាក្យសូមទោសដាក់ថេយ៉ុង ។

« ហ្អឹកៗៗៗ ខ្ញុំស្អប់លោក » ថេយ៍ក៏ប្រញាប់ប្រញាលមកអោបជុងហ្គុកពោលពាក្យស្អប់គេមិនដាច់ពីមាត់ ។ ជុងហ្គុកក្នុងទឹកមុខស្លេកស្លាំងទាំងចុកទ្រូងលើកដៃអោបថេយ៍វិញ ។

ថេយ៍នៅសម្ងំជ្រុបមុខនឹងទ្រូងនាយយំអោយសសឹកដូចជាកូនក្មេងយ៉ាងអញ្ចឹង ។

ᗕ ក្រាក ᗒ

សម្លេងរបើកទ្វារក៏លាន់សូរមក ជាលោកចននិងអ្នកស្រីចន ។ ថេយ៍ប្រលែងពីការអោបហើយលើកដៃក្រវាសទឹកភ្នែកចេញ បែរមករកមនុស្សចាស់ដែលចូមមិញនេះ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Место, где живут истории. Откройте их для себя