EP63-ជុប.. ជុប ប៉ា.ប៉ាពីរ...

2.9K 232 28
                                        

ជំហ៊ានជើងតេសតាសរបស់នាងក៏បោះមកជាលើកដំបូងដោយមានដៃតូចៗ.របស់នាងទប់គ្រែ ។ ថេយ៍ដើរចេញពីបន្ទប់ទឹកក្រោយឃើញនាងធ្វើសកម្មភាពបែបនេះថេយ៍ក៏ញញឹមហើយលើកនាងពរនឹងដៃព្រោះមិនចង់អោយធ្វើបែបនោះបន្ត ខ្លាចថានាងអាចនឹងដួល ។

ថេយ៍ដាក់នាងអោយអង្គុយលើពូកចំណែកឯនាងតូចក៏ច្រត់ដៃទៅមុខឈោងខ្លួនងើយមើលថេយ៍ទាំងចម្ងល់ព្រោះឃើញថេយ៍ធ្វើអីមិនដឹងហើយក្លិនក្រអូបក៏មកប៉ះច្រមុះ ។

« ហ្អឹម.. ចុះទៅខាងក្រោមជាមួយ Mommy ណា៎ Mommy នាំ ជីយ៉ុងទៅលេងបង សេហុន » ដោយសារតែជាថ្ងៃគម្របខួបអាល្អិត អញ្ចឹងហើយក៏មានកម្មវិធីសប្បាយៗ.សម្រាប់ពួកគេនៅឯភោជនីយដ្ឋាន ។ ថេយ៍ថើបនាងតូចមួយខ្សឺតហើយក៏ពរនាងតូចចុះទៅខាងក្រោម ។

« ប៉ា... » ចេញមកដល់ខាងក្រៅផ្ទះនាងតូចក៏ឃើញជុងហ្គុកអង្គុយក្នុងឡានទើបនាងតូចដែលទើបនឹងចេះនិយាយ 2 - 3 ម៉ាត់នោះក៏ហៅជុងហ្គុកឡើងមក ។

ថេយ៍នាំនាងតូចចូលទៅអង្គុយខាងក្នុងឡានដោយដាក់នាងអោយអង្គុយលើភ្លៅហើយឡានរបស់ពួកគេក៏បើកចេញទៅ ។

« ហីយ៉ា នាងតូចជីយ៉ុង កាម៉ាក់ៗ. » ជីមីនក៏លើកនាងមកពរនិយាយញ៉ោះនាងតូចតិចៗ. ។

«  ង៉ាង់* ហ្ហា.. ហ្ហាយ... ឈឺហា៎ » សេហុនរហ័សដកម្រាមដៃចេញពីមាត់របស់នាងតូចដោយសារតែនាងខាំ គ្រាន់តែយកដៃទៅចុចថ្ពាល់បន្តិចសោះនាងក៏ងាកមកត្របាក់ម្រាមដៃរបស់ខ្លួនបាត់ទៅហើយ ។

« Mommy ហឹកៗ. » សេហុនរអ៊ូហៅជីមីនអង្អែលដៃរបស់ខ្លួនតិចៗ. ។

« មិនអីទេ ប្អូនធ្វើលេងទេតើស៎ ក្មេងប្រុសមិនត្រូវយំទេណា៎ »

« អញ្ចឹងក៏បាន Mommy »

« ថេយ៍ហ្ហា៎ »

« ហ្អឹម?? »

« បងយ៉ុនអោយយើងលក់ហាងនោះហើយ »

« ហើយយ៉ាងមិច ឯងលក់វាឬអត់?? »

« ច្បាស់ហើយ ណា៎មួយយើងក៏ចង់មានពេលមើលកូនដែរ »

« អឹម.. »

នៅតាមផ្លូវមកផ្ទះវិញនាងតូចក៏គេងផ្អែកនឹងថេយ៍ចំណែកឯគេក៏គេងដូចគ្នា ។ នាងមានអាយុ 10 ខែហើយធ្មេញរបស់នាង 4 អាលើ 2 អាក្រោម 2 ហើយការដើររបស់នាងគឺតិចៗ. ។ ជុងហ្គុកបើកឡានមកឈប់នៅកន្លែងចត ដើរចុះមកយកនាងតូចពីដៃថេយ៍ថ្នមៗ.ពរនាងដើរទៅខាងក្នុងផ្ទះ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now