EP14-សួស្ដី គីម ថេយ៉ុង

3.5K 324 10
                                        

ថេយ៍ក៏អូសជុងហ្គុកមកខាងក្រៅសម្ដៅទៅចំណតឡានញាប់ៗជុងហ្គុកហាក់មិនយល់ឡើយអ្វីដែលគេធ្វើបានន័យថាយ៉ាងមិចទេ!!! បន្ទាប់ពីដល់កន្លែងចតឡានរួចរាល់ហើយថេយ៉ុងក៏ប្រលែងដៃពីជុងហ្គុកមុននឹងបែរសម្លឹងមើលគេទាំងភ័យៗ មិនដឹងថាក្នុងខ្លួនកើតអ្វីអោយប្រាកដទេសុខៗក៏ខឹងគេអូសគេមកថែមទាំងជះទឹកដាក់គេមួយកែវទៀត ។

ជុងហ្គុកលូកដៃយកកូនកន្សែងមកផ្ដិតដំណក់ទឹកចេញពីផ្ទៃមុខ មិនត្រឹមតែមុខទេសូម្បីតែអាវគេក៏មានសំណើមជាប់ដែរ ថេយ៍យកដៃទាំងពីរត្រដុសគ្នាចុះឡើងសម្លឹងទៅមនុស្សមានធំកម្ពស់ខ្ពស់ជាងខ្លួនទាំងភាពរអែង ។

« សូមទោសផង លោកអគ្គនាយក ខ្ញុំ.... ខ្ញុំគ្មានបំណងចង់អោយរឿងនេះគាត់ឡើងទេ » ថេយ៍អោនគំនាបទៅជុងហ្គុកសឹងមួយរយកៅសិបដឺក្រេទៅហើយ មិនដឹងថាធ្វើរឿងនេះហើយតើនាយនឹងខឹងគេឬក៏អត់ទេ តែពេលនេះគេស្រាប់តែដឹងខុស វាមិនយឺតពេលទេមែនទេ ក្នុងចិត្តគេពេលនេះខ្លាចតែចោលឈូងទេ ។

  « ហ្អឹម មិនអីទេ » ថេយ៉ុងក៏ងើយមុខមកមើលនាយវិញ វាគួរអោយភ្ញាក់ផ្អើលណាស់ដែលនាយមិនប្រកាន់ខឹងនឹងគេនោះ ជុងហ្គុកព្រួសខ្យល់ដង្ហើមតានតឹងសម្លឹងមើលថេយ៍បន្តិចសឹមទុកកូនកន្សែងនោះចូលហោប៉ៅវិញ ។

« បងជុង » ស្ទេឡាកាន់កាបូបដើរមកទាំងជំហ៊ានញប់ៗ នាយក៏ងាកទៅរក នាងពិតជាម៊ួម៉ៅខ្លាំងណាស់ គីម ថេយ៉ុង មកបំផ្លាញការញុំាអាហាររបស់ពួកគេទៅវិញ បែបចង់ប្រកាសសង្រ្គាមជាមួយគេមែនទែនហើយយ៉ាង ។

« នែ៎ នាង មកតាមតោងលោកចនទៀត មិនឃើញទេឬសង្សារកំពុងនៅជាមួយគ្នា » អេឡិចដើរមកដល់កៀកកាបូបនឹងដៃស្រដីថាអោយនាងក្រមុំញ៉ែតៗ ស្ដីអោយក្នុងភោជនីយដ្ឋានមិនស្ពឹកឬ ទើបបានជាចង់អោយគេស្រដីថាអោយនៅទីសាធារណៈមានមនុស្សឆ្លងកាត់ច្រើនបែបនេះ???!

« នាងឯងចេះស្អីថយចេញទៅ!! » ស្ទេឡាពិតជាធុញនឹងនាងពិធីករនេះពេញទំហឹងហើយ តោងទាមមើលតែតុកកែទៅកើត ។

« នាងទេដែលត្រូវចេញនោះ ចេះដឹងណាស់ឬ មករកលោកចនបែបនេះ?? »

« អូនថេយ៍យកលោកចនចេញទៅ ប្រយ័ត្នអ្នកខ្លះឆ្លៀតឱកាសចង់ឆក់ »

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now