EP24-ច្បាស់ឬអត់ថាគ្រាន់តែយកការពារខ្លួន??

2.8K 308 13
                                    

ជីមីនអង្គុយសឹងតែមានហ៊ានដកដង្ហើមស្ដាប់ថេយ៍រ៉េបជេរប្អូនឡើងសុះត្រចៀក ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះគឺប្រយោគដែលថេយ៍និយាយរឿងគេមានសង្សារ ថេយ៍មានសង្សារឬ?? ជាលោកចនត្រូវទេ?? ជាការពិតឬអត់??! ។

បន្ទាប់ពីនិយាយជាមួយម៉ាក់គេរួចរាល់ហើយ ថេយ៍ក៏ដាក់ទូរស័ព្ទចុះលើកតុ ។

« ថេយ៍ ឯងហើយនិងលោកចន...?? »

« គ្មានទេ ការពិតយល់ច្រឡំប៉ុណ្ណោះ » ជីមីនក៏ងក់ក្បាលតិចៗ ។

« តែឯងថាពេលយើងមកវិញប្រាប់រឿងរបស់ឯងហើយនិងលោកចនអោយយើងស្ដាប់នោះអី ឥឡូវប្រាប់មករឿងវាយ៉ាងមិច?? »

[ S K I P ]

ជាច្រើនថ្ងៃកន្លងផុតទៅថេយ៍ក៏នៅអង្គុយហាងជីមីនរាល់ថ្ងៃដូចធម្មតា ស្រួលចិត្តប៉ុន្មានដែរដែលគ្រួសារត្រកូលចនលែងមករំខានបែបនេះ ។

« ហ្ហាស?? ចូលស្ដីដណ្ដឹងខ្ញុំ??! » ថេយ៍ភ្លាត់មាត់ឧទានឮទាំងភ្ញា់ផ្អើលនឹងអ្វីដែលម៉ាក់គេគេនិយាយតាមខ្សែទូរស័ព្ទ ។ ចប់ហើយលើកនេះ ហើយនៅមានចម្លើយម៉ាក់គេផ្ដល់អោយគ្រួសារចនទៀតគេឮហើយចង់តែអង្គុយយំទេ ។

<< អឹម អាទិត្យក្រោយម៉ាក់និងប៉ាទៅ Seoul ហើយ ប្រញាប់ទៅមើលកូនម៉ាក់មានរំភើបឬអត់?? >> រំភើបណាស់ រំភើបស្ទើរស្រក់ទឹកភ្នែកនិយាយមិនចង់ចេញលេងបាត់តែប៉ុន្មានថ្ងៃសោះម៉ាក់ខលមកនិយាយបែបនេះគេទទួលយកមិនបានទេ ។

« លោកចង់យ៉ាងមិច?? » ថេយ៍ដើរចូលមកដល់បន្ទប់ធ្វើការរបស់ជុងហ្គុកខណៈដែលគេកំពុងតែអោនមុខមើលឯកសារការងារយ៉ាងយកចិត្តទុក្ខដាក់ ។ នាយក៏ងើយមុខមកមើលថេយ៍ ពេលនេះមើលទៅគេពិតជាខឹងនឹងខ្លួនខ្លាំងណាស់ ។ គេក៏មិនចង់អោយមានរឿងនេះកើតឡើងដែរ បើសូម្បីតែគេក៏ភ្ញាក់ផ្អើលនឹងទង្វើរបស់ជីតាគេផងដែរនោះ ។

« និយាយគ្នាស្រួលបួលសិនក៏បាន » ជុងហ្គុកក្រោកពីកៅអីដើរមកជិតថេយ៍ ។

« ស្រួលបួលលោកឯងស្អី?? លោកទៅនិយាយយ៉ាងមិចជាមួយពួកគាត់បានជាដល់ថ្នាក់នេះ?? »

« ខ្ញុំប្រាប់ថាថេយ៉ុងជាសង្សាររបស់ខ្ញុំ » ថេយ៍ឮហើយហាក់ហួសចិត្តជាខ្លាំង ប្រុសម្នាក់នេះពូកែកុហកដល់ហើយ រហូតដល់រឿងគ្រប់យ៉ាងច្របូកច្របល់គ្នាបែបនេះ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now