EP35-នៅចង់លែងលះជាមួយបងទៀតឬអត់??

2.8K 251 18
                                    

រាងតូចក៏ចាប់អាចកម្រើកជើងមកវិញតិចៗ.ប៉ុន្តែក៏មិនហ៊ានដើរទៅណាផ្ដេសផ្ដាសទេខ្លាចដួលនាំអោយឈឺខ្លួនហើយខ្លាចពេលដួលមានអ្នកខ្លះបន្លំបី ។

« // ព្រូស // អូយ * » ថេយ៍ក៏ដើរចេញពីបន្ទប់ទឹកមកទាំងពិបាកត្រដាបត្រដួសហើយក៏ដួលសង្កត់ជុងហ្គុកដែលកំពុងតែបិទភ្នែកគេង ។ គិតថាពេលគេចូលបន្ទប់ទឹកពេលចង់ត្រឡប់មកវិញអោយស្រែកប្រាប់នាយហើយគេទម្រេតខ្លួនគេងចាំថេយ៍បន្តិចប៉ុណ្ណោះប៉ុន្តែថេយ៍បែរជាមិនព្រមហៅនាយសុខចិត្តដើរមកទាំងឈឺជើងទៅវិញ ។

ថ្ពាល់ក្រពុំត្រូវបបូរមាត់នាយក្រាស់ប៉ះពាល់ហើយបង្កអោយមានស្នាមថើប ច្រមុះបានស្រង់ក្លិនក្រអូបប្រហើរពីសាច់សម៉ដ្ឋខៃរបស់អ្នកខាងលើពេញៗយ៉ាងឈ្លក់វង្វេង ។ ថេយ៍ភ្ញាក់ក្រញាញយ៉ាងខ្លាំងព្រោះប្រុសម្នាក់នេះហ៊ានបំពានបំរាមលួចបន្លំខ្លួនទាំងមិនខ្លាចរអាកោតក្រែង ។

« លោកឯងបន្លំថើបខ្ញុំ » ថេយ៍ប្រញាប់ប្រញាលងើបផ្ទៃមុខចេញលើកដៃស្ទាបថ្ពាល់ប៉ោងៗមួយនោះនិយាយទាំងភ្ញាក់ផ្អើល ទាំងដែលតាមពិតគេគេងតែគេសោះមកដួលសង្កត់ពីលើគេហើយនៅមកចោទគេទៀត ។

« ហេតុអីចេញពីបន្ទប់មិនប្រាប់បង?? » ជុងហ្គុកមិនបានខ្វល់ខ្វាយពីប្រយោគចោទប្រកាន់របស់ថេយ៍នោះទេប៉ុន្តែផ្ទុយទៅវិញមានតែសួរត្បកទៅរូបគេវិញភ្លាមៗ ។

« ខ្ញុំចង់ឆាប់ដើរ មិនចង់អោយលោកបន្លំខ្ញុំ ប៉ុន្តែលោកបែរជារៀបអន្ទាក់គេងត្រង់នេះបន្លំខ្ញុំទាល់តែបាន » ដើរដួលខ្លួនឯងសោះ មកចោទជុងហ្គុករៀបចំអន្ទាក់ មកគេងត្រង់នេះហើយគេក៏ដួលមកចំប្លង់ទៅវិញ គិតទៅនាយចង់តែស្ងើចប្រពន្ធក្មេងម្នាក់នេះទេគិតចេញមកអវិជ្ជមានលើខ្លួនរហូត ។

« មោះ ចាំបងបីគេងលើគ្រែវិញ » ជុងហ្គុកក៏ងើបត្រកងកាយស្ដើងដាក់លើពូកថ្នមៗ.វិញ ។

« បន្លំខ្ញុំ 2 ដងហើយលោកឯង ចាំមើលពេលជើងខ្ញុំឈប់ឈឺខ្ញុំលែងក្បាលលោកឯងចោលហើយ » ជុងហ្គុកឮហើយភ្ញាក់ផ្អើលជាខ្លាំង ។

« មិនបាច់មកមើលមុខទេ តែខ្ញុំជាខ្ញុំនឹងលែងលះជាមួយលោកឯងហើយ » អាគំនិតចង់លែងលះគឺថេយ៍ជាអ្នកផ្ដើមមុនដូចនៅក្នុងយល់សប្តិរបស់គេយ៉ាងអញ្ចឹង ជុងហ្គុកក៏ស្រាប់តែស្លាស្លន់ឡើងមក ។ ត្បិតតែពេលនេះថេយ៍គ្រាន់តែនិយាយប៉ុន្តែគេភ័យជាខ្លាំង ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now