ដោយសារតែក្នុងទូរទឹកកកអស់ម្ហូបថេយ៍ក៏រកឈាងទៅទិញនៅផ្សារបន្តិច ។
« ថេយ៉ុង » ថេយ៍ផ្ដាច់ក្រសែភ្នែកពីទំនិញដែលខ្លួនកាន់មុននេះបន្តិចងាកទៅរកប្រភពសម្លេងក៏ឃើញថាជាជុងហ្គុក ។
« ហេតុអីលោកមកទីនេះដែរ?? » មិនមែនទេឬ ចន ជុងហ្គុកមកផ្សារទិញម្ហូប?? ។
« ក៏មកជួបថេយ៉ុងនេះហើយ »
« មកជួបខ្ញុំ?? »
« អឹម »
ថេយ៍ហាក់ស្រពិចស្រពិលឡើងមក មកជួបគេធ្វើអី??
« មោះ ចាំខ្ញុំជួយ » ជុងហ្គុកក៏ដើរមកជិតថេយ៍រួចឈោងដៃទាំងពីរទៅកាន់រទេះទុកទំនិញធ្វើអោយថេយ៍ឯណេះឈរឆ្ងល់មួយរំពេច ។
« យក អានេះមែនទេ?? អោយមក » ជុងហ្គុកយកកំប៉ុងទឹកដោះគោនោះពីដៃថេយ៉ុងមកទុកក្នុងរទេះរុញទំនិញ ។
« ត្រូវការអីទៀតឬអត់?? »
« ( ក្រឹប ) ទឹង* »
- ពួកគេត្រូវរូវគ្នាវិញហើយមែនទេ??
- ពួកគេមានឈ្លោះគ្នាឯណា!!អ្នកគាំទ្ររបស់អេឡិចនាំគ្នាផុសរូបរបស់ពួកគេទាំងពីរក្នុង IG ជជែកវែកញែកគ្នាពេញទាំងនោះរហូតបន្តបាចសាចដល់គ្រួសារត្រកូលចន ។
[ S K I P ]
បន្ទាប់ពីបណ្ដើរថេយ៍ទិញអ្វីៗសព្វគ្រប់ហើយ ជុងហ្គុកក៏ស័គ្រ្មចិត្តជូនថេយ៍មកហាងជីមីនវិញ ។
« លោកចង់ចូលទៅខាងក្នុងសិនទេ?? »
« មិនអីទេ ចាំលើកក្រោយចុះ »
« អរ អញ្ចឹងបើកឡានស្រួលបួលផង ខ្ញុំចុះហើយ » ថេយ៍ក៏ឈោងដៃដៃក្រវ៉ាត់សុវត្ថិភាពពីគន្លឹះ ។
« បាទ »
ថេយ៍ក៏ដើរចូលមកខាងក្នុង ទម្លាក់របរលើតុសឹមអង្គុយ ។
« រីងៗ* ជីមីន???? »
« មានការអី?? »
<< ពេលនេះថេយ៍កំពុងតែនៅជាមួយលោកចនឬ?? >> ថេយ៍ឮហើយក៏ងាកមើលឆ្វេងស្ដាំខ្លាចថាជុងហ្គុកមកវិញ មុននឹងងាកមកចងចិញ្ចើមតែម្នាក់ឯង ។
« នៅហាងមានតែយើងនិងបុគ្គលិកប៉ុណ្ណោះ មានលោកចនមកពីណា »
<< មកពីយើងឃើញរូបរបស់ឯងនិងលោកចនដើរទិញទំនិញហ្នឹងណាស៎ ទើបយើងខលទៅសួរ តើរឿងវាយ៉ាងមិចខ្លះ?? ហេតុអីក៏ពួកគេសរសេរថា ឯងនិងលោកចនត្រូវរូវគ្នាទៅវិញ?? >> បន្ទាប់ពីស្ដាប់ការបកស្រាយរបស់ជីមីនថេយ៍ក៏រាងភ្ញាក់ផ្អើល ប៉ុន្តែចុងប្រយោគដែលជីមីនសួរគេបែរជាពិបាកឆ្លើយទៅវិញ ។
ŞİMDİ OKUDUĞUN
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Hayran Kurguរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...