គ្រាន់តែដឹងថាថេយ៍ព្យាយាមលេបថ្នាំចង់សម្លាប់ខ្លួនបែបនេះ ជុងហ្គុកក៏ទុកការងារចោលកណ្ដាលទីហើយប្រញាប់ប្រញាលមកវិញយ៉ាងលឿនតាមអ្វីដែលអាចធ្វើទៅបាន ។
ថេយ៉ុងគេងអស់សង្ឃឹមក្នុងបន្ទប់ ដោយសារតែគេមិនដល់លក្ខណៈធ្ងន់ធ្ងរហើយម្យ៉ាងគេក្អួតនៅទីនោះស្ទើរតែទន់ជើងទៅហើយអាចថាភាគរយជួយសង្រ្គោះមិនបង្កគ្រោះថ្នាក់ទើបថេយ៍ក៏អាចមកគេងផ្ទះវិញបាន ។
បន្តិចក្រោយមកអ្នកស្រីចនក៏ចូលមកដល់មកមើលថាគេយ៉ាងមិចហើយមានចង់រកវិធីផ្សេងសម្លាប់ខ្លួនទៀត ។
« ហុីៗៗ. » អង្គុយមិនទាន់បានសួរនាំអីផង ថេយ៍ក៏យំចេញមកខិតខ្លួនលើកដៃមកអោបគាត់ខ្សឹបខ្សួលក្នុងទ្រូងស្រ្តីជាម្ដាយក្មេក ។
« ហុីៗៗ. គេលែងខ្វល់ពីខ្ញុំហើយ ហុីៗៗ. » ខំលេបថ្នាំជិតងាប់ជិតរស់ប៉ុណ្ណឹងហើយ មិនមករកទៀត ដាច់ចិត្តយ៉ាងនេះឬ?? ក្រែងពីមុនតាមគេរហូតតើស៎ហី គ្រាន់តែគេមិនប្រាប់រឿងមានកូនសោះក៏មុខគេមិនចង់មើលផង ។ អ្នកស្រីចនលើកដៃអង្អែលសក់ថេយ៍តិចៗ.ដើម្បីចង់លួងគេ ។
« ចាំម៉ាក់ Call ទៅជុងម្ដងទៀតចុះ » អ្នកស្រីចនទាញទូរស័ព្ទចេញមកហើយនិយាយប្រាប់ថេយ៍ ។
« ហុីៗ. មិនបាច់ទេ ចង់ខ្ញុំយ៉ាងមិចក៏គេមិនខ្វល់ដែរ ហ្អឹកៗ. » ថេយ៍ងើបចេញក្រវីក្បាលទៅរកអ្នកស្រីចន បើគេចង់ខ្វល់មែនគេខ្វល់យូរហើយ មើលពេលនេះចុះគ្មានគេនៅទីនេះទេ ។
« មិនអីទេ ឈប់យំទៅ គេងវិញចុះម៉ាក់ទៅក្រោម »
« ( ក្រាក ) » បន្ទាប់ពីអ្នកស្រីចនដើរមកដល់ខាងក្រោមហើយបម្រុងថានឹងទៅរកបន្ទប់ទទួលភ្ញៀវកូនប្រុសរបស់គាត់ក៏បើកទ្វារចូលមកដល់ នាងឃើញបែបនេះក៏រាងត្រេកអរមកហើយដើរទៅរកនាយ ។
« ថេយ៍នៅក្នុងបន្ទប់ » ជុងហ្គុកក៏ឡើងទៅខាងលើដោយដំណើរញាប់ៗ. បើកទ្វារចូលមកខាងក្នុងក៏ឃើញថាគេងបែរខ្នងយ៉ាងស្ងប់ស្ងាត់ ។
« ថេយ៍ » សម្លេងធំគ្រលរដែលថេយ៉ុងសម្គាល់ច្បាស់ក៏បន្លឺមកចូលត្រចៀកធ្វើអោយគេងាកមកទាំងទឹកភ្នែក ។
VOCÊ ESTÁ LENDO
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanficរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...
