EP69-បងទៅគេងនៅបន្ទប់ផ្សេង

1.9K 202 40
                                    

« ហ្ហាៗៗ. បងសេហុនអេឺយ ជិតឡាប់ហៃ » នាងតូចដែលត្រូវ Mommy ពរនឹងដៃ ក៏យំទួញសោកឡើងមកនិយាយរៀបរាប់ស្ដាយស្រណោះកម្លោះតូច គេនៅក្មេងបែបនេះមិនគួរទេ ខណៈដែលដៃស្រាក់ក. Mommy ជាប់ ។

« បានហើយៗ. កុំយំអីណា៎កូនស្រី បងសេហុនមានកើតអីណា៎ កុំថាបងចឹងអី ឃើញទេបងយំតាមហើយ » ថេយ៍និយាយលួងកូនស្រីតូចរបស់ខ្លួនដោយមិនភ្លេចចង្អុលទៅកម្លោះតូចសេហុនដែលអង្គុយយំលើសាឡុង ហើយបែរមកវាសទឹកភ្នែកនាងតូចចេញពីថ្ពាល់ប៉ោងៗ. ចេះនិយាយបែបនេះទៅរួច មើលចុះយំទាំងបងទាំងប្អូនហើយនៀក៎ ។

« តែបេះដូងបងសេហុនអត់លោតដុកដាក់ដូចប៉ាៗ.ទេ »

« បងសេហុនមិនអីទេ ជឿ Mommy ទៅ សេហុនក៏អញ្ចឹងដែរឈប់យំទៅណា៎ »

« បាទ៎ » កម្លោះតូចលើកដៃជូតទឹកភ្នែកចេញស្ដាប់តាមបង្គាប់ថេយ៉ុងលែងដង្ហក់យំទៀត ។

« ហើយចុះមិចបេះដូងប៉ាៗ.លោតឮមេស៎ Mommy?? »

« ប៉ាជាមនុស្សធំច្បាស់ជាលោតឮហើយ ចំណែកឯកូននិងសេហុននៅក្មេងខុសគ្នាណា៎ » ជុងហ្គុកក្រោកឈរអង្អែលសក់កូនស្រីតិចៗ. ពន្យល់នាងកុំអោយនាងខ្លាច ។

« អរ.. ចាស៎ ជីយ៉ុងយល់ហើយ »

ពេលល្ងាចព្រះអាទិត្យបន្តពន្លិចខ្លួនសន្សឹមៗ. អាហារពេលល្ងាចការត្រូវរៀបចំហើយរួចរាល់ ។ បន្ទាប់ពីញុំាហើយរួចរាល់សេហុនក៏បន្តលេងរបស់របរខ្លួនបន្តទៀតព្រោះតែ Mommy និងប៉ាយ៉ុនគេមិនទាន់មកយក ។

ក្មេងៗ.បែបនេះទេ ប៉ុន្តែចេះអៀនគ្នាក៏ព្រោះតែនាយកម្លោះតូចសារភាពស្រឡាញ់នាងតូច ។ ស្ដាប់មើលទៅដូចជាការសារភាពបែបបងប្រុសប្អូនស្រីនោះទេប៉ុន្តែកុមារីតូច ចន ជីយ៉ុងបែរជាមិនហ៊ានមើលមុខកុមារាតូច មីន សេហុនទៅវិញ ។

ជុងហ្គុកក្រោយសង្កេតដឹងបែបនេះក៏អស់សំណើចក្រវីក្បាលហួសចិត្តឡើងមកតិចៗ.តាមមើលទៅត្រូវបំបែកពួកគេខ្លះហើយ មិនកើតទេនៅក្មេងណាស់មិនទាន់ចេះស្រៈ ព្យញ្ជនៈ ចេះសរសេរអក្សរ ធំពេញរូបពេញរាង រៀនចប់មានការងារធ្វើស្រួលបួលផង មិនអាចទៅជាអញ្ចឹងបានទេ វីវររៀនចុះរៀនឡើងចេញតែអក្សរអូនបងអីចប់ហើយ ។

✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯Where stories live. Discover now