នាងតូចអង្គុយផ្ទាល់នឹងឥដ្ឋគូររូបផាត់ពណ៌ចំណែកឯជុងហ្គុកវិញក៏គេងលក់លើសាឡុងដោយសារតែអស់កម្លាំង ទោះមិនបានធ្វើអ្វីច្រើនគ្រាន់តែកំដរនាងតូចលេងប៉ុណ្ណោះ ក៏អាការៈនោះវាបញ្ចេញមកដែរ ។
« ជីយ៉ុងគូរហួចហៃ ប៉ាៗ. » នាងតូចដាក់ខ្មៅដៃចុះលើកដៃទះទង្គិចគ្នាតិចៗ.អំណរនឹងអ្វីដែលខ្លួនធ្វើហើយ រួចលើកវាឡើងមកនិយាយស្របនឹងការបែរមករកជុងហ្គុក ។
« ប៉ាៗ. គេង » នាងតូចនិយាយចេញមកដាក់ក្រដាសទៅលើតុវិញ ងើបទៅទាញភួយមកដណ្ដប់អោយជុងហ្គុកហើយប្រញាប់ប្រញាលរត់ទៅរក Mommy គេ ព្រោះតែមិនចង់រំខានជុងហ្គុកហើយទៅប្រាប់ Mommy គេថាប៉ាៗ.គេគេងលក់ហើយ ។
« Mommy ថេយ៍ » នាងដើរមកជិតថេយ៍លើកដៃអង្រួនជាយអាវគេតិចៗ. ហើយថេយ៍ក៏ងាកមុខមកខណៈដែលដៃកំពុងតែរវល់កូរចុះកូរឡើងម្ហូបដែលនៅក្នុងខ្ទះ មុននឹងបិទហ្គាសរបស់វា ។
« ប៉ាៗ. គេងហៃ » បង្រៀនគេសុខៗ. ហើយប្រាប់អោយគេគូររូបតុក្កតា រហូតដល់នាងគូរហើយ ប៉ាៗ.គេក៏គេងលក់មិនដឹងតាំងពីពេលណានោះទេ ។
« អឹម.. អោយប៉ាៗ.ជីយ៉ុងគេងអោយឆ្អែតសិនចុះ កុំទៅរំខានប៉ាៗ.អី » ថេយ៍អោនមកនិយាយជាមួយកូនស្រីច្បិចចុងច្រមុះរបស់នាងលេងបន្តិច ប្រហែលជាកូរប៉ាៗ.គេពេកហើយមើលទៅ បានជាដល់ថ្នាក់ជុងហ្គុកគេងលក់បែបនេះនោះ ។
« Mommy ធ្វើអី?? ឈ្ងុយហ្ហា៎ » នាងតូចសួរថេយ៍ពីអ្វីដែលថេយ៍ធ្វើហើយមិញនេះព្រោះតែក្លិនឈ្ងុយមកប៉ះនឹងច្រមុះនាងតិចៗ. ធ្វើអោយក្រពះរបស់នាងចាប់ផ្ដើមធ្វើទុក្ខចង់ញុំាអាហារដែល Mommy របស់គេធ្វើខ្លាំងណាស់ ។
« សម្លរគីមឈី និង ស៊ុបសារ៉ាយសមុទ្រដែលជីយ៉ុងចូលចិត្ត »
« ជីយ៉ុងចង់ញុំាណាស់ Mommy » នាងតូចលើកដៃអង្អែលពោះខ្លួនឯងតិចៗ.ធ្វើទឹកមុខពេបហាក់ចង់ទូលពិតគេ ថាខ្លួនពិតជាឃ្លានហើយចង់ញុំាពេលនេះណាស់ ។
« អង្គុយត្រង់នេះហើយ Mommy ដួសអោយញុំា » ថេយ៍លើកកូនស្រីដាក់លើតុអោយនាងអង្គុយ ។ ធម្មតានាងតែងតែអង្គុយលើតុ ព្រោះតែពេលអង្គុយនៅកៅអីសល់តែភ្នែកប៉ុណ្ណឹងដោយសារតែតុខ្ពស់ អញ្ចឹងហើយនាងតូចតែងតែអង្គុយបត់ជើងលើតុដួសអាហារញុំាជានិច្ច ។
YOU ARE READING
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...