« តុកៗ* » សម្លេងគោះទ្វារបន្លឺឡើងធ្វើអោយជុងហ្គុកជាពិសេសថេយ៍ទៅទៀតនោះខំសម្លក់សឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ សង្ស័យស្រីម្នាក់នោះហើយមើលទៅ ។
« នេះចាស៎ លោកអគ្គនាយក » លេខាស៊ូ ចាងយ៉ុន ( Su JangYong ) ដាក់ពែងកាហ្វេលើតុធ្វើការរបស់ជុងហ្គុកនិយាយជាមួយប្រយោគសមគួរហើយក៏អោនគំនាបបែរខ្លួនចេញទៅវិញ ។
« នាង ! មកនេះ » ថេយ៍ក៏បង្អាក់ជំហាននាងឡើងមកបក់ដៃហៅនាងតិចៗ. ហើយនាងក៏ដើរទៅរកថេយ៍ ។ បន្ទាប់ពីនិយាយជាមួយនាងចប់នាងក៏ដើរចេញពីបន្ទប់ ឯជុងហ្គុកបានត្រឹមអង្គុយឆ្ងល់ប៉ុណ្ណោះ ។
បន្តិចក្រោយមកប្រអប់អាហារក៏ស្រាប់តែមកដល់ហើយលេខាស៊ូក៏អស់តួនាទីដើរចេញទៅវិញ ។
« លោក »
« ហ្អឹម?? »
« ហារមាត់ទៅខ្ញុំបញ្ចុក » ថេយ៍យក Gimbap មួយដុំតូចបញ្ជារអោយនាយហារមាត់ ជុងហ្គុករាងមុីងមុំាងបន្តិចប៉ុន្តែក៏ព្រមហារមាត់ឡើងមក ។
« អាហារថ្ងៃត្រង់អូនចង់អី?? បងកម្មង់អោយ » ជុងហ្គុកមករកថេយ៍លើកដៃច្បិចថ្ពាល់ក្រពុំរបស់គេបន្តិចសួរគេទាំងញញឹមបែបក្ដីសុខ ។
« អីក៏បានដែរ អោយតែជាអាហារដែលញុំាបាន » គេនិយាយការពិតរបស់អីក៏បានអោយតែអាចញុំាបានគេអាចញុំាបានទាំងអស់ ប៉ុន្តែអ្នកដែលស្ដាប់ឮបែរជាអស់សំណើចយល់ថាគួរអោយស្រឡាញ់ទៅវិញ ។
« តិចពេកហើយ អូនញុំាគ្រាន់ឬអត់?? » ជុងហ្គុកងាកទៅមើលប្រអប់អាហារដែលនៅនឹងដៃថេយ៍ ប៉ុន្មានថ្ងៃនេះជុងហ្គុកទាំងខ្វល់ខ្វាយពីរបបអាហាររបស់គេ ខ្លាចថាគេញុំាមិនឆ្អែត ។
« សល់ទៀតឯណោះ លោកជួយញុំាដែរទៅ »
« អឹម.. » ជុងហ្គុកក៏ទាញថេយ៍មកអង្គុយលើភ្លៅរបស់នាយ ថេយ៍ឯណេះសឹងតែធ្វើខ្លួនមិនត្រូវទៅហើយ ។
« ញុំាទៅមើលមុខបងធ្វើអី?? » ជុងហ្គុកក៏សកដៃអោបចង្កេះថេយ៍អោយកាន់តែតឹងជាងមុនហើយក៏ឆ្លៀតថើបថ្ពាល់ក្រពុំរបស់គេបន្តិចដែរ ។
បន្ទាប់ពីញុំាអាហារថ្ងៃត្រង់រួចរាល់ថេយ៍ក៏បន្តអង្គុយលេងរហូតដល់គេងលក់លើសាឡុង ។ ប្រហែលមួយម៉ោងពេលរសៀលក៏ចូលមកដល់ ជុងហ្គុកទម្លាក់ការងារចុះដើរមករកមនុស្សដែលគេងលើសាឡុងជាមួយនឹងស្នាមញញឹមហើយក៏បីគេចេញក្រុមហ៊ុន ។
![](https://img.wattpad.com/cover/277106496-288-k237140.jpg)
VOUS LISEZ
✯ លង់ស្នេហ៍ភរិយាក្លែងក្លាយ ✯
Fanfictionរត់គេចពីការផ្គូរផ្គង់ តែបែរជាមកធ្លាក់ក្នុងអន្លង់ស្នេហ៍ភរិយាក្លែងក្លាយ*ម្នាក់នេះទៅវិញ.... ។ #គ្រាន់តែបោកបញ្ឆោតថាត្រឹមជាសង្សារក្លែងក្លាយ តែពួកគាត់ក៏បង្ខំអោយរៀបការ !!! # តាមហួងហែងគេ តាមបារម្ភខ្វល់ខ្វាយពីគេ តើបានអ្វីមកវិញ?? #ស្រលាញ់គេ តែបើជាមិនព្រមសា...